Pages

ឯកសារផ្សេងៗ-DOCUMENTS

អត្ថប្រយោជន៍នៃក្រសាំងទាប ចំពោះសុខភាព និង វិធីធ្វើវា

ឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida Korth
ក្រសាំងទាបច្រើនដុះតាមកុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ជី ១៥ ទៅ ៣០ សម មានដើមសថ្លាស្រួយ បៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និងគ្រាប់ល្អិតៗដូចម្រេច រសជាតិហឺរ ។ ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬ ឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទៀបមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និង រក្សាជម្ងឺ ដោយសារក្រសាំងទាប មានបរិមាណ Vit C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។
នៅប្រទេសមួយចំនួន ក្រសាំងទាបត្រូវបានយកមកប្រើ ទម្លាក់ ជាតិខ្លាញ់ក្នុងឈាម Cholesterol
ស្លឹកក្រសាំងទាប យកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល ។
-​ បំបាត់ជម្ងឺភ្នែក , កន្ទុយថ្លែន Glaucoma
- បន្ថយកម្តៅ កែរលាក , បំបាត់ចុកពោះ
- មហារីកសុដន់
- ជួយបេះដូង , បញ្ចុះ ទឹកនោម
- ព្យាបាលរើម ( បុកស្លឹក ជាមួយល្មៀត និង ម្សៅអង្ករ យកទៅ បិទ ទុកចោលមួយយប់ )
- កែពិស , បុស , កើតមុន ដោយទប់ស្កាត់ពពួកបាត់តេរី
- បំបាត់ឈឺសន្លាក់
- ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក
- ស្លឹកក្រសាំងទាបមិនត្រឹម រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង
( ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ )
- ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង ។
បច្ចុប្បន្នមានការផលិតលក់ចេញនៅប្រទេសក្រៅផងដែរ
*​** ចំណាំៈ ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិ ដល់ការថែរក្សាសុខភាពនិង ជំងឺ ៕
រៀបរៀង ដោយ ផ្កាយ និស្ស័យ ឯកសារអះអាង
ប្រភពៈ The Memories


No comments:

Post a Comment