#បច្ចេកទេសដាំត្រសក់ផ្អែម
ត្រសក់ផ្អែម
ឬមីឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ។ ប៉ុន្តែ
កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ
និងមានតំលៃថ្លៃនៅលើទីផ្សារ។
១- ការជ្រើសរើសដីដាំ
និងការរៀបចំដី
ដីដែលត្រូវដាំត្រសក់ផ្អែម
ត្រូវជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំង អាចដាំនៅលើដីស្រែ
ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។ មុនដាំត្រូវភ្ជួរដីហាលចោល
១សប្តាហ៍ ។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី
ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ
ទៅរណ្តៅមួយ ៣តឹក ។
២-
ការជ្រើសរើសពូជ
> ពូជត្រសក់ដែលគាត់ដាំមាន
៣ ប្រភេទ៖
- ពូជសាច់ពណ៌លឿង
(សូវ៉ិត) នាំមកពីប្រទេសថៃ
- ពូជសំបកលឿង
សាច់ពណ៌ខៀវ (ពូជស៊ីថង) នាំមកពីប្រទេសថៃ
- ពូជសំបកខៀវ
សាច់ខៀវ (ពូជតាខាយ)
នាំមកពីប្រទេសចិន។ ត្រសក់ទាំង ៣ពូជ នេះមានការនិយមចូលចិត្តច្រើននៅតាមទីផ្សារ។
៣-
ការបណ្តុះកូន
មុនដាំ
យើងយកគ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក។ លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ
ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់ ។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល
៣ ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុងរណ្តៅ ។
៤-
ការដាំ
មុនដាំ
ត្រូវរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្ត ឬជីលាមកមាន់ (ទ្រាប់បាត) ក្នុងមួយរណ្តៅ ១ បង្គី
ដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក ។ ពេលដាំរួច ត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះ
ចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល) ។ ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើម និងមិនមានសត្វល្អិតបំផ្លាញ
ព្រមទាំងមិនឲ្យស្មៅដុះផង ។
៥-ការថែទាំ
ក្នុងមួយថ្ងៃស្រោចទឹក
១ ដង។ នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់
និងជីកំប៉ុស្ត (ដាក់ជីបំប៉ននៅចន្លោះរង) ។ ត្រសក់ដុះបាន ៧សន្លឹក
ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើង ។ នៅពេលកូនត្រសក់មានស្លឹក ១៤ ត្រូវបេះខ្នែង
ដែលមានក្រោមស្លឹកទី៤ នោះចោល ។ នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ។
ហើយនៅពីលើខ្នែងទាំង ៣ ដែលទុកនោះ បើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល ។
ត្រសក់ផ្លែល្អ នៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦ ។ លើខ្នែងទាំងបីនេះមានផ្លែ ៣
តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។
*** ត្រសក់ច្រើនជួបប្រទះបញ្ហា
ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ។ ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ
គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម៖
+ ធាតុផ្សំមាន
:
-
គ្រាប់ប៉ិកួ ៥គីឡូក្រាម,
គ្រាប់ស្លាក់ ៥គីឡូក្រាម,
គ្រាប់ស្លែង ៥គីឡូក្រាម,
បណ្តូលពេជ្រ ១០គីឡូក្រាម ។
+វិធីធ្វើ
:
-
យកធាតុផ្សំខាងលើនេះមកចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងពាង បន្ទាប់មកចាក់ទឹកដាក់ត្រាំ
ចំនួន ២៤០លីត្រ ទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។ ក្នុងរយៈពេលរក្សាទុក ត្រូវបើកគម្របពាងកូរ
១ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់។
+វិធីប្រើប្រាស់
- នៅពេលប្រើយកទឹកថ្នាំ
៣លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០ លីត្រស្រោចទៅលើត្រសក់ (ស្រោចនៅពេលល្ងាច) ។
ថ្នាំនេះ អាចបណ្តេញសត្វបានគ្រប់ប្រភេទនៅលើដំណាំត្រសក់ផ្អែម។
៦- ការប្រមូលផល
ត្រសក់ផ្អែម
អាចប្រមូលផលបាន នៅអាយុ ៦០-៧០ថ្ងៃក្រោយពីដាំ។ នៅលើផ្ទៃដី ២អារ ដាំគ្រាប់អស់ ៦កំប៉ុង
អស់ទឹកប្រាក់ប្រហែល ៧២០.០០០រៀល។ ចំណែកប្រាក់ចំណូលទទួលបានគិតជាមធ្យម ៧០០ដុល្លារ
ក្នុងមួយរដូវនៃការដាំរយៈពេល ៦០ថ្ងៃ ។
*** សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំត្រសក់ផ្អែមមាន៖
> ដាំលើដីខ្ពស់
ជៀសវាងការជាំទឹកនៅរដូវវស្សា
> ភ្ជួរដីហាលឲ្យស្ងួត
និងប្រើជីលាមកសត្វពុកផុយទ្រាប់បាត ។
> កាប់រណ្តៅដោយទុកចន្លោះពីរណ្តៅមួយទៅមួយ
៣តឹក
> លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងកូនថង់សំរាប់បណ្តុះ
> ជីករណ្តៅដាំដោយដាក់ជីកំប៉ុស្ត ១
បង្គី ក្នុងមួយរណ្តៅ
> ជ្រើសរើសកូនត្រសក់ថ្លោសៗមកដាក់ដាំក្នុងរណ្តៅ
> ក្រាលកៅស៊ូប្លាស្ទិកលើរងក្រោយពីដាំរួច
ដើម្បីការពារកុំឲ្យហួតសំណើម និងដុះស្មៅ
> ទុកត្រសក់ឲ្យផ្លែនៅចន្លោះខ្នែងទី១៥
និងទី១៦ ដោយទុកតែមួយផ្លែ
> ថែទាំស្រោចទឹក និងដាក់ជីបំប៉ន
ព្រមទាំងបេះខ្នែងខ្លះចោល
> ប្រើថ្នាំផ្សំពីរុក្ខជាតិ
គ្រាប់ប៉ិកួៈ ស្លាក់ ស្លែង និងបណ្តូលពេជ្រនៅពេលមានសត្វល្អិតបំផ្លាញ ។
> | ||
No comments:
Post a Comment