Pages

ឯកសារផ្សេងៗ-DOCUMENTS

បច្ច័យក្នុងការដាំដុះដំណាំដំឡូងមី

#បច្ច័យក្នុងការដាំដុះដំណាំដំឡូងមី
១.ការជ្រើសរើសរដូវកាលក្នុងការដាំដុះ
ចាប់ផ្ដើមដាំ
រដូវក្ដៅ(ខែមិនា) 
អាយុបាន ១ ខែ 
អាយុបាន ២ ខែ 
អាយុបាន ៣ ខែ (ត្រូវការទឹកភ្លៀងច្រើន)
២.ការជ្រើសរើសពូជដំឡូងមីឲ្យត្រូវតាមប្រភេទដី
ដីស្អិតធម្មតា 
-ពូជរៈយ៉ង ៥
-ពូជរៈយ៉ង ៧
ដីល្បាយខ្សាយ
-ពូជក្សេតសាត ៥០
-ពូជរៈយ៉ង ៩០
-ពូជរៈយ៉ង ៩
-ពូជហ៊ូយប៊ុង ៦០
៣.ការត្រៀមដីដាំ
ដីស្អិតធម្មតា
- លើកទី ១ ភ្ជួរដីដោយប្រើផាល ៣ ឬ ផាល ៤
- លើកទី ២ ភ្ជួរប្រែដោយប្រើផាល ៧
- លើកទី ៣ លើករង (ដាក់ជី ១២៥ គីឡូក្រាមក្នុង ១ ហិកតា)
ដីល្បាយខ្សាយ
- លើកទី ១ ភ្ជួរដីដោយប្រើផាល ៣ ឬ ផាល ៤
- លើកទី ២ លើករង (ដាក់ជី ១២៥ គីឡូក្រាមក្នុង ១ ហិកតា)
៤.របៀបដាំឲ្យត្រូវតាមលក្ខណៈ
ការត្រៀមពូជដាំ
ពូជមានអាយុពី ១០ - ១២ ខែ 
មើលដើមមានភ្នែកល្អ (ភ្នែកច្រើន)ដើមធំល្មមសមគួរ
វិធីកាត់ដើមដាំ
- កាត់ដោយប្រើម៉ាស៊ីនកាត់
- ប្រវែង ៣០ សង់ទីម៉ែត្រ
វិធីធ្វើឲ្យដំឡូងមានមើមច្រើនជាន់ (ចេញមើមច្រើនថ្នាក់)
- បង្វិលភ្នែកចុះក្រោម
- យកកាំបិតកាប់ឲ្យមានស្នាមមុខកាំបិតប្រហែល ៩ ស្នាម
(ស្នាមប្រហែល ២ ភាគនៃកំណាត់ដើមរបស់ដំឡូង)
៥.ការត្រាំដើមពូជ (ដើមកាត់ជាកំណាត់ៗរួចហើយ)
- ប្រើប្រភេទជីទឹក(Chitosan) ១០ ម.ល.
- ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ ម.ល.
- លាយជាមួយទឹក ២០ លីត្រ
- ត្រាំទុករយៈពេលចាប់ពី ១០ - ២០ នាទី
អត្ថប្រយោជន៍របស់ការត្រាំដើមពូជ
- ជួយបន្ថែមសារធាតុអាហារឲ្យដល់ដើមពូជ
- ជួយជំរុញឲ្យឆាប់ដុះលូតលាស់ហើយមានឫសច្រើន
- ជួយការពារកុំឲ្យសត្វល្អិតមកបៀតបៀន
- ជួយការពាររោគដែលជាប់មកជាមួយដើមពូជ
៦.វិធីដាំដំឡូងមី
- ចន្លោះពីគុម្ពមួយទៅគុម្ពមួយដាំឃ្លាតពីគ្នាប្រវែង ១ ម៉ែត្រ
- ដាំដោតឲ្យត្រង់
- ដោតចូលក្នុងដីជំរៅ ២០ សង់ទីម៉ែត្រ
- ទុកឲ្យសល់ខាងលើប្រហែល ១០ សង់ទីម៉ែត្រ
- ចន្លោះពីរងមួយទៅរងមួយ ១.២៥ ម៉ែត្រ ឬ ១.៥០ ម៉ែត្រ
- ផ្ទៃដី ១ ហិកតាប្រើពូជអស់ប្រហែលពី ៨,០០០ - ១០,០០០ កំណាត់
៧.វិធីបាញ់ថ្នាំគីមីដើម្បីការពារកុំឲ្យស្មៅដុះ
ថ្នាំការពារស្មៅនិងថ្នាំសំលាប់ស្មៅ
- កម្រិតនៃការប្រើ ៥០ ក្រាមលាយជាមួយទឹក ២០ លីត្រ
- បាញ់បានក្នុងផ្ទៃដី ៤ ហិកតា
- កម្រិតនៃការប្រើ ១២៥០ ក្រាមលាយជាមួយទឹក ៥០០ លីត្រ សំរាប់ផ្ទៃដី ១ ហិកតា
- ដាំរួចចាប់ផ្ដើមបាញ់ភ្លាម
-ចាប់ផ្ដើមបាញ់ម្ដងទៀតនៅពេលដំឡូងមានអាយុ ៣ ខែ
៨.ការរីកធំធាត់របស់ដំឡូងមី
ដំណាក់កាលទី ១
ចាប់ផ្ដើមរីកលូតលាស់(អាយុបាន ២ - ៣ សប្ដាហ៍ដំបូង)
ដំណាក់កាលទី ២
ចាប់ផ្ដើមបែកមែកធាងនិងស្លឹក(អាយុបាន ២ ខែ)
ដំណាក់កាលទី ៣
ឫសចាប់ផ្ដើមស្រូបយកធាតុអាហារដើម្បីយកទៅចិញ្ចឹមមើមឲ្យមានម្សៅ(អាយុចាប់ពី ៣ ខែឡើងទៅ)
ដំណាក់កាលទី ៤
ដំណាក់កាលជ្រុះស្លឹក គឺដំឡូងពុំអាចរីកលូតលាស់បានទេ(អាយុបាន ១៤ ខែ)
ដំណាក់កាលទី ៥
ចាប់ផ្ដើមរីកលូតលាស់សារជាថ្មីម្ដងទៀត 
មើមធំប៉ុន្តែនៅមិនសូវមានម្សៅទេពីព្រោះជាតិម្សៅវាទៅជួយចិញ្ចឹមស្លឹករបស់វា 
ដើម្បីឲ្យស្លឹករបស់វារីកលូតលាស់ជាថ្មី (អាយុចាប់ពី ១៤ ខែឡើងទៅ)
៩.វិធីមើលថែទាំដំឡូងមី
ការបាញ់ថ្នាំជំនួយស្លឹកនិងដើម (ប្រសិនបើមានសត្វល្អិត ក្រាស៊ី មមាចចៃ...ត្រូវលាយជាមួយ ថ្នាំគីមីផ្សេងទៀត)
- ជីទឹកប្រភេទ Chitosan ១០ ម.ល.
- ជីទឹកដែលមានសារធាតុដែកខ្ពស់ ២០ ម.ល.
- ថ្នាំសម្លាប់សត្វល្អិត
ចាប់ផ្ដើមដាំ
លើកទី ១ អាយុបាន ៧ ថ្ងៃ
លើកទី ២ អាយុបាន ១៥ ថ្ងៃ
លើកទី ៣ អាយុបាន ៣០ ថ្ងៃ
លើកទី ៤ អាយុបាន ៦០ ថ្ងៃ
លើកទី ៥ អាយុបាន ៩០ ថ្ងៃ
១០.ការប្រើជីតាមដី
លើកទី ១ ដាក់ជីទ្រាប់បាត (ដាក់ជីទ្រាប់បាត ១២៥ គីឡូក្រាម ក្នុង ១ ហិកតា)
លើកទី ២ ពេលជំរះស្មៅ (អាយុបាន ១ ខែ) (ភ្ជួរដីស្រួយជើង ដាក់ជី ១២៥ គីឡូក្រាម ក្នុង ១ ហិកតា ភ្ជួរដីកប់ជីលប់គល់)
បច្ច័យ ៨ ប្រការដែលអាចជួយធ្វើឲ្យបង្កើនទិន្នផលដំឡូងមីបាន
១.សណ្ឋានដី 
២.កំណាត់ពូជ 
៣.ទឹក 
៤.ពន្លឺថ្ងៃ
៥.អាកាសធាតុ 
៦.រោគនិងសត្វល្អិត 
៧.ជីនិងថ្នាំ 
៨.ការមើលថែទាំ
ប្រភពអត្ថបទ៖ ជំនួយការផ្នែក កសិកម្ម / បណ្ណាល័យកសិកម្ម


2 comments:

  1. ខ្ញុំចង់ទិញពូជ តើខ្ញុំត្រូវទៅទិញនៅឯណា?

    ReplyDelete
  2. សូមទោសដែរខ្ញុំបានចំលង ព្រោះខ្ញុំជាកូនកសិករ ខ្ញុំចង់ចែករំលេកចំនេះដឹងទាំងនេះជួនប្រជាកសិករខ្មែរដើម្បីអោយមានប្រសិទ្ទិភាពក្នុងវិស័យកសិកម្ម

    ReplyDelete