- វិធីជួយជំរុញឲ្យចេកឆាប់ចេញផ្លែ -
* ការជ្រើសរើសដើមចេក៖
- ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ
* វិធីធ្វើ៖
- កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ
- ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក
និងកម្ពស់ប្រមាណ ១,៥តឹក
- ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល
រួចកាត់ស្នូលនោះចេញ
-
យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះនោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ
-
បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់
- ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។
បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក
១ឬ២ដើមសិន បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបាន
ព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ welovethaiking.com
No comments:
Post a Comment