Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

#វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

* សម្ភារៈ

១- សំបកកង់ឡាន (សំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល, សំបកកង់ឡានដំរីទឹក ឬកុងទេន័រ ចិញ្ចឹមបាន៥០ក្បាល, ទំហំ

សំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ក្បាល, សំបកកង់ឡានធម្មតាដែលមានកង់ ៤ ចិញ្ចឹមបាន ២០ក្បាល)

២- ខ្សាច់គ្រើមៗ

៣- កញ្ច្រែង

៤- កង្កែបពូជ (ទិញកូនកង្កែប)

៥- ចំណីកង្កែប ឬត្រីអណ្តែង

៦- ថាសដាក់ចំណី។

* វិធីធ្វើកន្លែងចិញ្ចឹម៖

១- រកកន្លែងចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)

២- ប្រើខ្សាច់គ្រើមមកក្រាលទ្រាប់ កម្រាស់១៥សង់ទីម៉ែត្រ

៣- បន្ទាប់មកយកកញ្ច្រែងមកក្រាលទ្រាប់ផ្ទៃបាត

៤- យកថ្មតូចៗ ល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ

៥- យកកង់ឡានមកដាក់ជាថ្នាក់ (ចំនួន ៣ កង់ឡាន)

៦- យកកូនពូជកង្កែមមកចិញ្ចឹម

៧- យកកញ្ច្រែងមកគ្របពីលើ ដើម្បីកុំឲ្យកង្កែបលោតចេញ។

* ការឲ្យចំណី៖

១- ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឲ្យកង្កែបស៊ី រាល់ពេលព្រឹកល្ងាច ដោយដាក់ថាសជាន់ក្រោម

២- ចំណីបន្ថែម: អាចឲ្យត្រកួនដែលហាន់ល្អិតៗ ឲ្យរៀងរាល់ ២ថ្ងៃម្តង

៣- ដាក់ទឹកជាន់ទី១ និង ទី២ ហើយត្រូវបញ្ចូលទឹកថ្មីរាល់ ៣ថ្ងៃម្តង

៤- លាងកង់ឡាន និងឧបករណ៍ឲ្យស្អាយ លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ  (microorganism)

៥- ប្រើភ្លើងបញ្ឆោតសត្វល្អិតឲ្យកង្កែបស៊ី ជាចំណីបន្ថែមដោយដាក់អំពូលនៅលើកង់ឡាននោះ

៦- ពូជកង្កែប អាចរកទិញបាន តាមកសិដ្ឋានទូទៅ

៧- រយៈពេលនៃការចិញ្ចឹម ប្រហែល២ខែ អាចប្រមូលផលបានហើយ។

ប្រភពី Facebook

1 comment: