Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីធ្វើជ្រក់ស្ពៃក្ដោបដែលប្រឆាំងនឹងជំងឺធាត់ ជំងឺមហារីក និងជំងឺបេះដូង

វិធីធ្វើជ្រក់ស្ពៃក្ដោបដែលប្រឆាំងនឹងជំងឺធាត់ ជំងឺមហារីក និងជំងឺបេះដូង
* គ្រឿងផ្សំ៖
- ស្ពៃក្តោបចំនួន២ធំៗ
- អំបិល២ស្លាព្រាបាយ
* វិធីធ្វើ៖
- លាងស្ពៃក្តោបឲ្យស្អាតពុះជាពីររួចយកស្នូលវាចេញ
- ចិតស្ពៃក្តោបជាចំណិតស្តើងៗ រួចច្របាច់លាយជាមួយអំបិលឲ្យសព្វ
- ដាក់វាចូលក្នុងដបកែវធំមួយរួចសង្កត់ឲ្យហាប់រួចគ្របឲ្យជិត
- រក្សាវានៅកន្លែងស្ងួត ត្រជាក់ល្មម និងមានអនាម័យ រហូតដល់វាចេញទឹកជោរមក ដែលមានរយៈពេលចាប់ពី១ខែឡើង ឬយូរជាងនេះទៅតាមចំណូលចិត្តរបស់លោកអ្នក។
- អ្នកអាចពិសារវាម្តង១-២ស្លាព្រាបាយ រាល់ពីរថ្ងៃម្តង ហើយត្រូវរក្សាវាទុកក្នុងទូរទឹកកកនៅពេលចាប់ពី៦ខែឡើងទៅ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ banoosh.tv

No comments:

Post a Comment