Pages

ឯកសារផ្សេងៗ-DOCUMENTS

ការចិញ្ចឹមបង្កងក្នុងកញ្ច្រែង

#ការចិញ្ចឹមបង្កងក្នុងកញ្ច្រែង
*ការរៀបចំស្រះចិញ្ចឹម៖
- ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម។
* ការរៀបចំចិញ្ចឹម៖
- រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួលក្នុងការលើកមើលវា។
- វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៥តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី។
- ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន។​
- ដាក់ទឹកបញ្ចូលក្នុងស្រះនោះ។
- នៅពេលបញ្ចូលទឹករួចយកបង្គោលឈើមកចងភ្ជាប់ជាមួយកញ្ច្រែង រួចដាក់ចូលក្នុងស្រះដោយទុកគម្លាតពីគ្នាប្រមាណ៥ទៅ៧តឹក និងមិនត្រូវឲ្យលិចផុតទៅក្នុងទឹកឡើយ។
- បន្ទាប់មកដាក់កូនបង្កងទឹកសាបចំនួន១ចូលក្នុងកញ្ច្រែងចិញ្ចឹម។
- ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥-២០នាទី ក្នុងមួយថ្ងៃផងដែរ។
* ការផ្តល់ចំណី៖
- យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
- ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗជាពិសេសត្រីទីឡាព្យា និងអាចឲ្យវាស៊ីបន្លែខ្លះដូចជាស្ពៃក្តោបជាដើម។
- យើងអាចផលិតចំណី១បែបទៀតគឺ យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួច យកល្បាយស្មើគ្នា រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងចានតូចមួយហើយយកទៅដាក់ក្នុងកញ្ច្រែងឲ្យវាស៊ី ដែលអាចជួយឲ្យវាឆាប់ធំធាត់។
- អាចបូមទឹកផ្លាស់ប្តូររាល់១ខែម្តងជាការប្រសើរដើម្បីឲ្យបង្កងមានសុខភាពល្អ។
- រយៈពេលប្រមាណ ៧ខែ យើងអាចប្រមូលផលវាបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារជំនួយ៖ aquatoyou.com


No comments:

Post a Comment