Pages

ឯកសារផ្សេងៗ-DOCUMENTS

របៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យផ្លែច្រើន​

»» របៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យផ្លែច្រើន​
+ ធាតុផ្សំ៖
១ ល្ហុងទុំ ១គីឡូក្រាម
២ ល្ពៅទុំ ១គីឡូក្រាម
៣ ចេកទុំ ១គីឡូក្រាម
៤ ស្គរងូ ៤០cc (៨ គម្រប)
៥ មេអរម៉ូន ៤០cc (៨ គម្រប)
៦ ទឹក ១០លីត្រ
+​វិធីធ្វើ៖
- យើងលាយស្ករងូ មេអរម៉ូន និងទឹកឲ្យសព្វដាក់ចូលក្នុងធុងមួយ។
- ចិញ្ច្រាំល្ហុង ល្ពៅ ចេកជាចំណិតល្អិតៗរួចដាក់ចូលលាយជាមួយទឹកក្នុងធុងនោះរួចកូរឲ្យសព្វ គ្របឲ្យជិតរក្សាទុករយៈពេល ៧ថ្ងៃអាចយកមកប្រើប្រាស់បាន។
+ វិធីប្រើ៖
- លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក៥០០លីត្រសម្រាប់ស្រោចលើដំណាំបន្លែជួយការពារពីការបផ្លាញពីសត្វល្អិត និងជួយឲ្យផលល្អ។
- លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក១០០លីត្រសម្រាប់បាញ់នៅលើដំណាំផ្លែឈើនៅពេលវាផ្កាសម្រាប់ជំនួយឲ្យវាកាន់ផ្លែបានច្រើន និងផ្លែថ្លោសល្អ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

1 comment:

  1. តេីទីកន្លែងណាមានលក់ នេអរមូន និង ស្ករងូ?

    ReplyDelete