Pages

ឯកសារផ្សេងៗ-DOCUMENTS

ស្លឹកញ ជួយព្យាបាលជម្ងឺខ្សោយតម្រងនោម

» ស្លឹកញ ជួយព្យាបាលជម្ងឺខ្សោយតម្រងនោម
​ការ​ខ្សោយតម្រងនោម​ គឺជា​ការបាត់បង់​សមត្ថភាព​របស់​តម្រង​នោម​ភ្លាមៗ​ក្នុង​ការបញ្ចេញ​ទឹកនោម និង​អំបិល  ព្រមទាំង​កាកសំណល់​ជាតិពុលផ្សេងៗ​ពី​ក្នុង​ឈាម​។ វាធ្វើ​ឲ្យ​អ្នកជំងឺ​ពិសា​បាយ​មិន​បាន ធុំក្លិន​មាត់ ក្អួតចង្អោរ ស្រក​ទម្ងន់ កើតទឹកនោមផ្ទែម ហើម​សាច់​និង​ការ​លើស​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ និង​ហើម​សួត​ដែល​ជា​សញ្ញា​ត្រូវ​ព្យាបាល​បន្ទាន់​។ ការ​ព្យាបាល​ត្រូវ​លាង​ឈាម​ហើយ​ការ​លាង​ឈាម​នេះ​គឺ​លាង​ជាតិពុល​ចេញពី​ក្នុង​ឈាម​និង​យកជាតិ​ទឹក​ខ្លះ​ចេញពី​ក្នុង​ខ្លួន​អ្នកជំងឺ។
* វិធីជួយព្យាបាលគឺ៖
- ស្លឹកញ៤០សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ
- យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។
- ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល៥-១០នាទី។
- ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
- ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
- ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺបានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ bongrean.com

No comments:

Post a Comment