Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីដាំជីអង្កាមក្នុងកញ្ច្រែង

#វិធីដាំជីអង្កាមក្នុងកញ្ច្រែង
* វិធីធ្វើ៖
- ជ្រើសយកខ្នែងដែលល្អ។
- បេះស្លឹកចេញខ្លះ ទុកត្រឹម៣-៤ស្លឹក ដើម្បីកាត់បន្ថយការខ្សោះជាតិទឹកនៃជីអង្កាមនេះ។
- រៀបចំថាសមួយដែលមានរន្ធតំរៀបជាជួរសម្រាប់ដាំ រួចដាក់ក្នុងកញ្រ្ចែងមួយ។
- យកកំទេចថ្មពណ៌ស លាយជាមួយកំទេចថ្មភ្នំភ្លើង (ឬអាចសាកល្បងលាយជាមួយខ្សាច់គ្រាប់ធំ) ដាក់ក្នុងរន្ធនោះត្រឹមជាងពាក់កណ្តាលបន្តិច។
- ប្រើចន្ទាសចាប់ដើមជីអង្កាមដាក់ដាំក្នុងរន្ធ កុំអោយវាជំា ឬបាក់ខូច។
- ពេលដាំបានគ្រប់រន្ធហើយ យកវាទៅដាក់ក្នុងថាស ឬអាងដែលធំជាងហើយចាក់ទឹកចូលអោយបានត្រឹមពាក់កណ្តាលរន្ធដែលដាំនោះ ជ្រើសរើសយកកន្លែងដែលមានពន្លឺថ្ងៃតិចៗ។
- រង់ចាំរយៈពេល ៧-១០ថ្ងៃ ឬសង្កេតមើលជីអង្កាមថាវាលាស់ត្រួយហើយទើបដាក់ជី។
-  រយៈពេល ៣-៤អាទិត្យ វានឹងលូតលាស់ឡើងពេញកញ្ច្រែង ទើបយើងអាចកាត់យកទៅលក់ ឬញុំបានដូចដែលអ្នកចូលចិត្ត។
* វិធីធ្វើទឹកជី៖
- យកលាមកប្រចៀវ១គីឡូក្រាមលាយជាមួយទឹក២០លីត្រ កូរឲ្យសព្វរួចយកទៅហាលថ្ងៃ៣ថ្ងៃ។
- បន្ទាប់មកយកទឹកជីខាងលើលាយជាមួយទឹក២០លីត្រសម្រាប់ការដាំ។

អត្ថបទដោយ៖ អ៊ាងណ សុផល្លែត

No comments:

Post a Comment