Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីផ្សាំពូជស្វាយច្រើនប្រភេទនៅលើដើមតែ១
* វិធីធ្វើ៖
- យើងកាត់យកចុងមែកពូជស្វាយដែលយើងចង់បាន យកពីមែកដែលមានសុខភាពល្អ និងដើមដែលធ្លាប់មានផ្លែរួច។
- កាត់យកប្រវែងប្រមាណ១តឹកជាងបន្តិច រួចកាត់ផ្នែកគល់តបស់វាជាចំណិតត្រសក់ប្រវែងប្រមាណកន្លះតឹក។
- ជ្រើសរើសមែកនៅលើដើមដែលយើងចង់ផ្សាំដោយមានទំហំប្រហាក់ប្រហែលគ្នា។
- ធ្វើការចិតសំបកមែកនៅលើដើមជាចំណិតត្រសក់ឲ្យបន្សីគ្នាជាមួយមែកពូជ រួចកាត់ចុងខាងលើចោលដោយទុកប្រមាណកន្លះតឹក។
- យកមែកពូជនោះត្រាំទឹករយៈពេល៥នាទី រួចយកវាមកចងផ្អោបជាប់គ្នាត្រង់កន្លែងដែលចិតនោះ ហើយយកស្កុតប្លាស្ទិចថ្លាមកចងរុំវាឲ្យតឹង និងជិត។
- រយៈពេលប្រមាណ៣អាទិត្យយើងនឹងបាននូវពូជស្វាយជាច្រើនប្រភេទដែលយើងចង់បាននៅលើដើមតែមួយ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment