Pages

ឯកសារផ្សេងៗ-DOCUMENTS

» ស្លឹករងៀង ជួយព្យាបាលជម្ងឺមហារីកថ្លើម
ស្លឹករងៀង ជាប្រភេទស្លឹករុក្ខជាតិដែលដុះនៅតាមព្រៃភ្នំ ដែលគេតែងតែបេះវាយកមកធ្វើអន្លក់ ឬស្លរ  វាមានរសជាតិជូរ និងចត់បន្តិច តែឆ្ងាញ់បែបធម្មជាតិ។
សារធាតុនៅក្នុងស្លឹករងៀងអាចជួយទប់ស្កាត់ជម្ងឺមហារីកថ្លើម ជំនួយដល់សុខភាពរបស់យើង និងជួយទប់ស្កាត់នឹងជម្ងឺមហារីកមួយចំនួនទៀតផងដែរ។
បើយើងយកវាទៅផ្សំជាមួយបន្លែផ្សិត វាសំបូទៅដោយវីតាមីន A&B ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពភ្នែក និងស្បែករបស់យើង។
វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយបញ្ចុះទឹកនោម ជួយបន្សុទ្ធឈាម បំបាត់ការឈឺសន្លាក់ជាដើម។
យើងអាចយកវាមកផ្ទាប់ជាមួយបាញ់ឆេវ នំបញ្ចុក នំគ្រក់ និងផ្សំជាមួយមុខម្ហូបផ្សេងៗសម្រាប់ការទទួលទាន។
អត្ថបទ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ suksan.in.th

No comments:

Post a Comment