»
វិធីចិញ្ចឹមមាន់ស្រែដោយដាក់ទ្រុង
ការផ្សំចំណី និងការថែទាំ
វិធីចិញ្ចឹមមាន់ស្រែដោយដាក់ទ្រុង
ធ្វើឲ្យអ្នកចិញ្ចឹមចំណេញច្រើនក្នុងការថែទាំ
និងឲ្យចំណី ធ្វើឲ្យមាន់ឆាប់ធំធាត់ ហើយមិនឆ្លងជម្ងឺ។
* ទីតាំង៖
- ត្រូវជ្រើសរើសកន្លែងដែលមានម្លប់ឈើ
ក្បែរកន្លែងមានទឹកស្រះ ដើម្បីជាម្លប់ និងចំហាយត្រជាក់ដល់មាន់
* ការសង់ទ្រុង៖
-
ទ្រុងមាន់ត្រូវសង់កម្ពស់ប្រមាណកន្លះម៉ែត្រពីដី សង់ពីឬស្សី ប្រក់ស្លឹកត្នោត
ឬផ្សេងពីនេះតាមលទ្ធភាព
- ខណ្ឌជាបន្ទប់ៗ
ទុកប្រលោះកណ្តាលសម្រាប់ដើរដាក់ចំណី បន្ទប់នីមួយត្រូវដាក់ចងបំពង់ឬស្សីធ្វើជាស្នូកសម្រាប់ដាក់ចំណីប្រវែងប្រមាណ៧តឹក
- សម្រាប់ទ្រុងកូនមាន់ត្រូវសង់ដាច់ពីគេ
អាចចល័តបាន សង់កម្ពស់ពីដី៣តឹក ប្រក់ដំបូលពាក់កណ្តាល
ទុកពាក់កណ្តាលឲ្យកូនមាន់ហាលថ្ងៃ។
* ការជ្រើសរើសពូជ៖
- ជ្រើសរើសយកពូជណាដែលមានឆ្អឹង
និងមាឌធំល្អ មេ និងបាមិនឲ្យជាន់ឈាមគ្នា
-
ពេលកូនមាន់ញាស់ភ្លាមទុកឲ្យមេវាក្រាបរហូតដល់វាស្ងួតរោម
រួចចាប់បំបែកកូនយកទៅដាក់ក្នុងធុងដែលមានដាក់អង្កាមពីក្រោម
រួចចាប់អំពូលផ្តល់កំដៅឲ្យវារយៈពេលប្រមាណទើបយើងចាប់វាដាក់ក្នុងទ្រុងកូនមាន់
ដែលមានប្រមាណ១៥ក្បាលក្នុង១កន្លែង។
* ការថែទាំ៖
- លាយទឹកខ្ញី២ស្លាព្រាបាយជាមួយតឹកកន្លះលីត្រឲ្យវាផឹកអស់ទើបឲ្យផឹកទឹកធម្មតាវិញ
- នៅរដូវភ្លៀង និងរដូវរងារ
ដើម្បីបង្ការកុំឲ្យមាន់ឈឺយើងត្រូវយកខ្ញីបុកឲ្យល្អិតរួចលាយជាមួយស្ករត្នោត
ផ្អាប់ទុក២យប់ រួចយកទឹកដែលបានលាយជាមួយទឹកឲ្យមាន់ផឹកដើម្បីឲ្យឈ្នះរងារ
- បោសសម្អាតកន្លែងវាដេក កន្លែងដាក់ទឹក
ចំណី ហើយក្រោមទ្រុងមាន់ត្រូវបាចអង្កាមដើម្បីងាយប្រមូលលាមករបស់វា
- ពេលមាន់មានអាយុជាង១ខែត្រូវដំខ្ញី
បណ្តូលពេជ្រ សំបកស្តៅ ដាក់ត្រាំក្នុងទឹករួចយកលាយជាមួយទឹកឲ្យមាន់ផឹក
និងត្រូវផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ
- ដាក់ត្រាំផ្លែញ ជាមួយស្កសរ
រួចយកទឹកវាដាក់លាយជាមួយចំណីឲ្យវាស៊ី
* ការឲ្យចំណី៖
- លាយកន្ទក់លេខ១ លាយទឹកឡជីវឧស្ម័ន
ច្របល់ឲ្យជ្រាយល្មមដាក់ឲ្យកូនមាន់រៀនចឹក
-
នៅពេលអាយុបានជាង៣ខែត្រូវចាប់វាដាក់ទ្រុងមានធំ
- សម្រាប់មាន់ធំយើងអាចលាយកន្ទក់ ដើមចេក
ពោត ត្រកួន ដំឡូង ផ្ទី ហាន់បុកលាយច្របល់ចូលគ្នា
- ចំណីមួយមុខទៀតគឺយើងបបរកន្ទក់ ត្រកួនចាស់ៗ
ដាក់ស្ងោរជាមួយពោះត្រី និងក្បាលត្រី និងស្រូវដុះពន្លកក៏ជាចំណីសំខាន់ផងដែរ
- ឲ្យវាស៊ី៣ដងក្នុង១ថ្ងៃ រយៈពេល៣-៤ខែយើងអាចចាប់ផ្តើមចាប់វាលក់បានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារជំនួយពី វិទ្យុអាស៊ីសេរី
No comments:
Post a Comment