Pages

ឯកសារផ្សេងៗ-DOCUMENTS

អត្ថប្រយោជន៍ពីពោតបារាំង រឺដៃនាង

» អត្ថប្រយោជន៍ពីពោតបារាំង រឺដៃនាង
- ពោតបារាំង មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនចំពោះសុខភាព វាជាពពួកអាហារជាតិសសៃ សម្បូរវីតាមីនA,C, B, K, folate, ប៉ូតាស្យូម កាល់ស្យូម  ម៉ាញ៉េស្យូម  ជាតិដែក និងជាតិស័ង្កសី។

- ជំងឺទឹកនោមផ្អែម៖ វាជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
- ជំងឺខ្វះឈាមក្រហម/ស្លេកស្លាំង៖ វាអាចជួយបង្កើតកោសិកាគ្រាប់ឈាមដើម្បីបង្ការ ភាពស្លេកស្លាំង។
- ប្រឆាំងនឹងជំងឺមហារីក៖ បរិមាណដ៏ខ្ពស់នៃសារជាតិអង់ទីអុកស៊ីដង់ ជួយការពារប្រព័ន្ធភាពសុំាំពីរ៉ាឌីកាល់ដែលប៉ះពាល់ និងការបំបែកខ្លួនរបស់កោសិកាទៅជាជំងឺមហារីក។
- ជំងឺហឺត៖ បរិមាណដ៏ខ្ពស់នៃអង់ទីអុកស៊ីដង់ និងវីតាមីន C គឺមានគុណសម្បត្តិអាចឲ្យវា ជួយទប់ស្កាត់បញ្ហារបស់ជំងឺហឺតបាន។
- បង្កើតភាពរឹងមាំដល់ឆ្អឹង៖ បរិមាណនៃសារធាតុ folate គឺជួយធ្វើឲ្យឆ្អឹងរឹងមាំ និង កំហាប់ឆ្អឹងល្អ ដែលបង្ការយើងបានពីជំងឺពុកឆ្អឹង។
- កូឡេស្តេរ៉ូល៖ សារជាតិសសៃរលាយដែលមាននៅក្នុងពោតបារាំង គឺជួយក្នុងការបន្ទាបកម្រិតសេរ៉ូមកូឡេស្តេរ៉ូល និងកាត់បន្ថយការកកស្ទះជាតិខ្លាញ់តាមសសៃអាទែដែលអាចប្រឈមនឹងជំងឺបេះដូងបាន។
- ការទល់លាមក៖ ការផ្ទុកដ៏សម្បូរនៃសារជាតិសសៃ គឺអាចជួយឲ្យបញ្ចេញជាតិពុល និងជួយធ្វើឲ្យចលនាពោះវៀនដើរស្រួលព្រោះវាមានផ្ទុកសារជាតlaxative ពីធម្មជាតិ។ ការទទួលទានវាជាទៀងទាត់ ក៏អាចជួយការពារយើងពីជំងឺមហារីកពោះវៀនធំបានផងដែរ។
- ជំងឺដំបៅក្រពះពោះវៀន៖ សារជាតិដែលមាននៅក្នុងពោតបារាំង គឺអាចជួយស្រោបការពារបំពង់ផ្លូវអាហារឲ្យមានសុខភាពល្អ និងបង្ការពីដំបៅផ្សេងៗដែលអាចកើតមាន។
- ដូចដែលបានរៀបរាប់ពីខាងលើនេះ ពោតបារាំងគឺជាប្រភេទបន្លែធម្មជាតិដ៏អស្ចារ្យមួយ ក្នុងការជួយបង្ការជំងឺផ្សេងៗនិងធ្វើឲ្យយើងមានសុខភាពល្អ
អត្ថបទពី៖ health.com.kh

No comments:

Post a Comment