Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីធ្វើស្រះប្លាស្ទិចសម្រាប់ចិញ្ចឹមត្រីបានគ្រប់រដូវ

#វិធីធ្វើស្រះប្លាស្ទិចសម្រាប់ចិញ្ចឹមត្រីបានគ្រប់រដូវ
* វិធីធ្វើស្រះដោយការជីក៖
- ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម។
- ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រ និងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។
- ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អ។
- ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។
- ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ២សង់ទីមែត្រ។
- ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។
- ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។
- ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment