Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធី​ការពារ​សត្វ​ក្អែប​មិន​ឲ្យ​ចូល​ផ្ទះ ដោយ​វិធី​ធម្មជាតិ​

»  វិធី​ការពារ​សត្វ​ក្អែប​មិន​ឲ្យ​ចូល​ផ្ទះ ដោយ​វិធី​ធម្មជាតិ​
១. ទឹកខ្មេះ​: ស្រួល​រក​ទិញ​ទេ ទិញ​ទឹកខ្មេះ​យកមក​លាយ​ជាមួយ​ទឹក រួច​បាញ់​វា​តាម​របង ឬគែម​ផ្ទះ ។​
២. ចិញ្ចឹម​មាន់: ការចិញ្ចឹម​មាន់ នៅក្នុង​បរិវេណ​ផ្ទះ ក៏​ជួយ​បំបា​ត់សត្វ​ក្អែប​បានដែរ ព្រោះ​វា​ជា​ចំណី​ដ៏​ឆ្ងាញ់​របស់​សត្វ​មាន់។
៣.​ ​យក​កំបោរ​ទៅ​រោយ​នៅ​បរិវេណ​មាន​សំណើម ព្រោះ​សត្វ​ក្អែប​ចូលចិត្ត​នៅ​កន្លែង​នោះ បើសិន​យើង​រោយ​កំបោរ សត្វ​ក្អែប​មិន​ហ៊ាន​ចូលមក​នៅទេ តែបើ​វា​នៅ​ស្រាប់ ក៏ត្រូវ​តែ​វារ​ចេញពី​កន្លែង​នោះដែរ។​
៤.​ ​យក​សាប៊ូដុំ​តូចៗ ទៅ​ដា​ក់នៅ​មាត់​លូ ឬគែម​បំពង់​ទឹក ឬមាត់ទ្វារ​បន្ទប់ទឹក នៅពេល​សត្វ​ក្អែបវារ​ឡើងមក​តាម​បំពង់ នឹង​បាន​ជួ​បម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​របស់​សាប៊ូ វា​នឹងមិន​ហ៊ាន​វារ​មក​ឡើយ។​
5. សម្អាតផ្ទះ​ឱ្យបាន​ញឹកញាប់។
>វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី៖
1. ថ្នាំសំលាប់សត្វល្អិត Stargle G: ប្រភេទថ្នាំសំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ ។ យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ ។

2. ប្រើថ្នាំកម្ចាត់សត្វក្អែប DAISO: ថ្នាំនេះមានឈ្មោះ DAISO ជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។ យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។

1 comment:

  1. youtube vr videos on YouTube - vrvideos.cc
    youtube vr videos on YouTube. Watch videos related to youtube vr videos from professional youtube vr youtube video to mp3 videographers, including people who create videos, videos and

    ReplyDelete