បច្ចេកទេសចិញ្ចឹមមាន់ធម្មជាតិបានផលច្រើនតែចំណាយតិច
* ការរៀបចំទ្រុង៖
- រៀបចំទ្រុងទំហំ២ម៉ែត្រការ៉េ និងព័ទ្ធរបងទំហំ
១០ម៉ែត្រការ៉េ
- នៅក្នុងទ្រុងមាន់
រៀបចំឲ្យមានជាស្នូកទឹក និងស្នូកចំណី សម្រាប់ដាក់ឲ្យមាន់ស៊ីជាប្រចាំ។
* ការផ្តល់ចំណីមាន់៖
- មានកន្ទក់ អង្ករ និងត្រកួន ផ្ទី
ពោត ក្នុងកម្រិតស្មើគ្នា។
- ចំណីទាំងនេះ យើងត្រូវដាក់ក្នុងស្នូកចោលជាប្រចាំឲ្យមាន់ស៊ី
ហើយត្រូវឧស្សាហ៍ផ្ដល់កណ្ដៀរឲ្យវាស៊ីដែរ ។
- ចំណែកក្នុងស្នូកទឹក យើងត្រូវដំគល់ស្លឹកគ្រៃដាក់ត្រាំក្នុងទឹកជាប្រប្រចាំទុកឲ្យមាន់ផឹក
(គល់ស្លឹកគ្រៃ១ថ្ងៃដូរម្ដង) គឺដើម្បីការពារកុំឲ្យមាន់មានជំងឺ។
- នៅក្នុងរបងទីធ្លាចិញ្ចឹមមាន់ ត្រូវជីករណ្ដៅចំនួន១ទៅ២រណ្ដៅ
ដែលក្នុងរណ្ដៅ ដាក់ស្លឹកឈើ សំរាម ហើយស្រោចទឹកជាប្រចាំ ដើម្បីឲ្យសត្វល្អិតកកើត
ហើយមាន់អាចទៅកកាយស៊ីសត្វល្អិតនោះ។
- តាមរយៈការអនុវត្តតាមរបៀបចិញ្ចឹមខាងលើគេសង្កេតឃើញថា
កូនមាន់របស់ដែលញាស់មកក្រុងទុកមួយអាទិត្យ រួចក៏លែងឱ្យដើរស៊ីចំណីជាមួយមេវា។
រយៈពេលតែ៣ខែប៉ុណ្ណោះ វាកើនទម្ងន់រហូតដល់១,៣ទៅ១,៥គីឡូក្រាម ។
- ត្រូវដាំត្រកួន ស្លឹកគ្រៃ ផ្ទី
សម្រាប់ជាចំណីមាន់។
No comments:
Post a Comment