Pages

ឯកសារផ្សេងៗ-DOCUMENTS

បើបរិភោគឪឡឹករួច សូមកុំចោលគ្រាប់

» បើបរិភោគឪឡឹករួច សូមកុំចោលគ្រាប់
ព្រោះវាជាឱសថជួយ​ព្យាបាល រលាក​ថ្លើម​ប្រភេទ A
ជួយរំលាយគ្រួសតម្រងនោម ជំងឺ​បេះដូង និងជំនួយ​ការចងចាំបានល្អ
* ​រូបមន្ត​ធ្វើ​គ្រាប់​ឪឡឹក​ស្ងោរ៖
​ ​- កិន​គ្រាប់​ឪឡឹក ១០០ក្រាម ​ស្រស់​ទាំង​សំបក​ឱ្យ​ម៉ដ្ឋ រួច​ដាំ​ក្នុង​ទឹក ២ លីត្រ​រហូត​ទាល់តែ​ពុះ (១៥ ទៅ ២០​នាទី​)​។     ​
 ​- ចំនួន​នេះ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ផឹក​បាន ២ ថ្ងៃ រីឯ​ថ្ងៃទី ៣ ត្រូវ​សម្រាក​សិន​។​
​- បន្ទាប់មក​ថ្ងៃទី ៤ ចាំ​បន្ត​ផឹក​ឱ្យបាន ២ ថ្ងៃ​ជាប់​ទៀត ធ្វើតាម​វិធី​ដដែលៗ​នេះ​ឱ្យបាន​ច្រើន​សប្តាហ៍​។
​​- ពិសា​ពេលណា​ម៉ោង​ណា​ក៏បាន​ដែរ មិន​ប្រកាន់​ទេ សំខាន់​ផឹក​ឱ្យអស់​ក្នុង​រយៈពេល ២ ថ្ងៃ​។​
​ទឹក​គ្រាប់​ឪឡឹក​នេះ​នឹង​ជួយ​ពង្រឹង​បេះដូង និង​សាច់ដុំ​រាងកាយ​។ ហើយ​វា​ក៏​នៅ​ជួយ​ពង្រឹង​ការចងចាំ ពង្រឹង​ការ​ផ្តោតអារម្មណ៍ និង​ជាពិសេស​ទៀត​នោះ​គឺ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ A
គ្រាប់​ឪឡឹក​ផ្ទុក​ដោយ​ជីវជាតិ​ចិញ្ចឹម​ជាច្រើន ដែល​រួមមាន​ទាំង​អាស៊ីត​ខ្លាញ់ ជាតិ​ប្រូតេអ៊ីន​សំខាន់ៗ និង​ជាតិ​រ៉ែ​ជាច្រើន​។ គ្រាប់​ឪឡឹក​ក៏​សម្បូរ​ទៅដោយ​វីតាមីន B, វីតាមីន Niacin និង​វីតាមីន Foliate ព្រមទាំង​ជាតិ​រ៉ែ​សំខាន់​ដូចជា ម៉ាញ៉េ​ស្យ៉ូ​ម ប៉ូ​តា​ស្យ៉ូ​ម ម៉​ង់​កា​ណែ​ត ជាតិ​ដែក ស័ង្កសី ផូស្វ័រ និង​ស្ពាន់​។ ក្រៅពីនេះ គ្រាប់​ឪឡឹក​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​កាល់​ឡូរី ដោយ​គ្រាប់​ឪឡឹក ១០០ ក្រាប់​ផ្ទុក​កាល់​ឡូរី ៦០០ ក្រាម​។ គ្រាប់​ឪឡឹក​នៅ​អាចជួយ​ដល់​ការរំលាយ​អាហារ​ទៀតផង​។
ដើម្បី​ទាញយក​អត្ថប្រយោជន៍​ព្យាបាល​សុខភាព​ឱ្យអស់​ពី​គ្រាប់​ឪឡឹក​គឺ​ត្រូវ​ចម្អិន​វា​ឱ្យ​ឆ្អិន​ជាមុនសិន​។ គ្រាប់​ឪឡឹក​ឆ្អិន​ជួយ​ដល់​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ A និង​ហើម​រលាក​ក្នុង​រាងកាយ​។​

ដកស្រង់អត្ថបទ៖ khmeread.com

No comments:

Post a Comment