១ ការត្រៀមដីក្នុងការដាំម្ទេស៖
ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី
តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី ៧-១០ថ្ងៃ
សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។
២ វិធីបណ្តុះកូន៖
គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក ១ យប់ រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ ៣០ នាទី យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ ២-៣ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។

៣ បច្ចេកទេសក្នុងការដាំ៖
ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង ១ ឬ១ ថ្នាំដៃកន្លះ ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង ៥០ សម. ទុកចន្លោះចន្លោះរវាងជួរនីមួយៗ ៧០សម.។ ប្រសិនជាលើកជាថ្នាលគួរទុកទទឹង ១ ម. ប្រវែង ២០ ម. ចន្លោះសម្រាប់ដើរ ០.៥ ម.។

៤ ការដាក់ជី៖
ក្រោយពេលដាំបាន ២០-២៥ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។

៥ ការថែទាំ៖
-ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ១ថ្ងៃ២ដង
-ដកស្មៅអោយបានញឹកញាប់
-ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល
-ស្រោចទឹកជីធម្មជាតិ

No comments:
Post a Comment