សមាសធាតុប្រឆាំងនឹងសត្វល្អិត
ស្ដៅ មានផ្ទុកសមាសធាតុ Azadirachtin
និងសមាសធាតុសំខាន់ៗមួយចំនួនទៀត
ដែលអាចមានឥទ្ធិពល លើប្រព័ន្ធបន្តពូជរបស់សត្វល្អិត ជាពិសេសអ័រម៉ូនរបស់វា។
+ ផ្នែកប្រើប្រាស់ៈ សម្បក (ដើម ឬ មែក) ស្លឹក ផ្លែ
+
វិធីផ្សំ និង
វិធីប្រើប្រាស់
ថ្នាំពុលផ្សំពីស្លឹក ឬ ដើមស្ដៅ៖
- បុកស្លឹក ឬ សម្បក ១-២ គីឡូក្រាមឲ្យម៉ដ្ឋ និងថ្មមៗ ដាក់ចូលក្នុងក្រឡ ឬពាង ចាក់ទឹកចំនួន ២-៤លីត្រចូល
គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន ៣ ថ្ងៃ
- ច្រោះ ឬ សម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ
- លាយទឹកថ្នាំ ដែលផលិតបានជាមួយទឹក ៩លីត្រ បន្ថែមទឹកសាប៊ូ ១០០មីលីលីត្រ កូរបញ្ចូលគ្នារួចស្រោច ឬ បាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ប្រេងថ្នាំពុលពីគ្រាប់ស្ដៅ៖
- បកសម្បកគ្រាប់ចេញ រួចបុក ឬ កិនគ្រាប់ឲ្យម៉ដ្ដ
- យកគ្រាប់ស្ដៅ ដែលបុករួចចំនួន ៥ គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
- ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ) គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញយកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ ១០០មីលីលីត្រ យកល្បាយខាងលើ ១ លីត្រ លាយជាមួយទឹក ៩ លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក ចាក់ចូលក្នុងធុងបាញ់ថ្នាំហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។

ប្រសិទ្ធភាពលើសត្វល្អិត៖ ដង្កូវចោះដើមស្រូវ កណ្ដូបស៊ីស្រូវ ដង្កូវចោះស្លឹក ដង្កូវស៊ីស្លឹក ទាកគួរ រុយ មមាច
ចៃ។
ចៃ។
*** ស្ដៅព្យាបាលទឹកនោមផ្អែម
ជាតិល្វីងរបស់ស្ដៅមានប្រយោជន៏សម្រាប់អ្នកជំងឺនោមផ្អែម
រហូតដល់ក្បួនវេជ្ជសាស្រ្តបុរាណ
បានយកស្ដៅទៅធ្វើជារូបមន្ដព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។
ថ្វីបើទឹកនោមផ្អែមពុំមែនជាជំងឺ ដែលអាចព្យាបាលជាដាច់ស្រឡះ
តែវាក៏អាចជួយទ្រទ្រង់អ្នកជំងឺទឹកនោមផ្អែមឱ្យមានសុខភាពល្អ និងមិនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំងឺនេះខ្លាំង។
+ រូបមន្ដទី១
យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បាន តែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថា ទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង" គ៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។
វិធីដាំទឹក គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
+ រូបមន្ដទី២
ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាម វល្លិបណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិច ហើយដាំឱ្យពុះប្រមាណ ១០ ១៥នាទី។ ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវ រៀងរាល់៤ម៉ោងម្ដង។ ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ ក្នុងអំឡុងពេលនេះដែរ គួរផ្អាកទទួលទានទឹកតែ កាហ្វេ អូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕

(រក្សាសិទ្ធដោយ
អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង)
No comments:
Post a Comment