វិធីសាស្ត្រក្នុងការយកល្ហុងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំការពារសត្វល្អិត

វិធីសាស្ត្រក្នុងការយកល្ហុងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំការពារសត្វល្អិត នៅក្នុងកសិកម្ម
សមាសធាតុប្រឆាំងនឹងសត្វល្អិត
ស្លឹក និង ផ្លែល្ហយងខ្ចី មានផ្ទុកសមាសភាព alkaloids, papain and cyanogenic glycosides ដែលអាចកម្ចាត់ និង បណ្ដេញសត្វល្អិត និង ពពួកមីក្រូសរិរាង្គ។
+​ ផ្នែកប្រើប្រាស់
ស្លឹក
គ្រាប់ 
ផ្លែខ្ចី
+ វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ
ហាន់ស្លឹកល្ហុង 1 គីឡូក្រាមឲ្យល្អិត
ត្រាំជាមួយទឹក 1 លីត្រ ទុករយៈពេល 1 យប់
ច្របាច់ និង ច្រោះដោយប្រើស្បៃ
លាយជាមួយទឹក ឬ ទឹកសាប៊ូ (ម្សៅ) 4 លីត្រ (ទឹកសាប៊ូមានប្រសិទ្ធភាពជាងទឹកធម្មតា)
បាញ់ ឬ ស្រោចទៅលើសត្វល្អិត។
+ ប្រសិទ្ធភាពលើសត្វល្អិត
ដង្កូវ
ទ្រីប
ពពួកណេម៉ាតូត
ប៉ារ៉ាស៊ី
ពពួកផ្សិត
មីក្រូសរីរាង្គ។
ប្រភពៈ រក្សាសិទ្ធគ្រប់យ៉ាងដោយ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង



No comments:

Post a Comment