អត្ថប្រយោជន៍នៃរុក្ខឱសថៈ
ស្តៅ
ឈ្មោះវិទ្យាសាស្ត្រៈ Azadirachta
indica
អំបូរៈ Meliaceae
ឈ្មោះក្នុងតំបន់ៈ ស្តូវ ( ឈ្មោះជាភាសាកាវែត)
ឈ្មោះជាភាសាខ្មែរៈ ស្តៅ
+ ផ្នែកជីវសាស្ត្រ
ប្រភេទរុក្ខជាតិៈ ដើមឈើ
ទីជម្រកៈ ដុះក្នុងព្រៃល្បោះ
អាកាសធាតុៈ ក្តៅសើម
ប្រភេទដីៈ ដីល្បាយខ្សាច់
អាយុកាលៈ ៥០-១០០ ឆ្នាំ
រដូវផ្កាៈ ខែមិថុនា-សីហា
រដូវផ្លែៈ ខែកញ្ញា-វិច្ឆិកា
ភាពសម្បូរណ៍ៈ មានតិច
បន្តពូជៈ គ្រាប់
+ ផ្នែកព្យាបាល
ផ្នែកប្រើប្រាស់ៈ សំបក,
ឬស និងស្លឹក
វិធីប្រមូលផលៈ ជីក,
កាត់,
ស្ទោះ
(រួចហាលថ្ងៃអោយស្ងួត)
វិធីប្រើៈ
ដាំទឹកផឹក
ការព្យាបាលកបនឹងជម្ងឺៈ
ឬស និងសំបកព្យាបាលជម្ងឺគ្រុនចាញ់, ក្អក
និងស្បែកលឿង។ ខ្លឹមព្យាបាលធ្លាក់ស និងចម្រើនអាយុ,
ស្លឹកព្យាបាលពិសបូស។
វិធីប្រើ
និងកម្រិតប្រើៈ ដាំទឹកផឹកពី ១០-២០ក្រាម និងពិសារ
២-៣ ដងក្នុងមួយថ្ងៃ។
ប្រភពៈ
អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។
No comments:
Post a Comment