ផ្កាស្បៃរឿងអាចយកមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្ម

ផ្កាស្បៃរឿងអាចយកមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្មបាន ដែលមានវិធីសាស្ត្រដូចតទៅនេះ៖
1.ផ្កាស្បៃរឿង
សារធាតុប្រឆាំងនឹងសត្វល្អិត ផ្កាស្បៃរឿងមានផ្ទុកសមាសធាតុឈ្មោះ Thiophenes ដែលអាចបញ្ចេញក្លិនបណ្ដេញសត្វល្អិត និងទាក់ទាញសត្វល្អិតមានប្រយោជន៍។
2.ផ្នែកប្រើប្រាស់
- ផ្កា
- ដើម
3.វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ
- បុកស្លឹក និង ផ្កាស្បៃរឿង 0.5 គីឡូក្រាម រួចដាក់ចូលក្នុងក្រឡ ឬ កែវ
- ចាក់ទឹក ១ លីត្រចូល រួចរក្សាទុក ១ យប់ 
- ច្រោះយកមេថ្នាំ មកលាយជាមួយទឹក ៣ លីត្រ
- បន្ថែមទឹកសាប៊ូ ១៥ មីលីលីត្រ (សម្រាប់ទឹកលាយរួច ១លីត្រ) ចូលក្នុងថ្នាំរួចកូរឲ្យសព្វ
- បាញ់ថ្នាំពុលលើរុក្ខជាតិ ដែលទទួលរងពីការបំផ្លាញដោយសត្វល្អិត
4. ប្រសិទ្ធភាពលើសត្វល្អិត
- ចៃ
- ដង្កូវបំផ្លាញកាហ្វេ

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

No comments:

Post a Comment