រុក្ខជាតិ ៧ ប្រភេទដែលនាំសិរិមង្គលដល់ផ្ទះ
១. ប្រទាលកន្ទុយក្រពើៈ បន្លាមុតស្រួច
ប្រទាលប្រភេទនេះត្រូវបានគេជឿថា ជួយទប់ទល់ សត្រូវមិនឱ្យ មកបៀតបៀន។
២. ប្រទាលនគរជុំៈ គ្រាន់តែឈ្មោះក៏បង្ហាញពីមង្គលស្រាប់ហើយ
នេះមកពីចាស់បុរាណជឿថា មានសិរីមង្គលដល់អ្នកដាំ
ទើបប្រសិទ្ធឈ្មោះនេះឡើង។
៣. ប្រទាលជ័យមង្គលៈ គ្រាន់តែឈ្មោះក៏បង្ហាញពីមង្គលស្រាប់ហើយ
នេះមកពីចាស់បុរាណជឿថា មានសិរីមង្គលដល់អ្នកដាំ
ទើបប្រសិទ្ធឈ្មោះនេះឡើង។
៤. ដើមខ្នុរៈ ដាំដើមខ្នុរក្រោយផ្ទះ ដើម្បីជួយ ទប់ជាជន្ទល់
ការពារឋានៈ យសស័ក្ដិ ឱ្យគង់វង្សមិនឱ្យថយចុះ ឱ្យមានតែភាពខ្ពង់ខ្ពស់
ជាលំដាប់ ព្រមទាំងមានក្រុមមនុស្សជួយជ្រោមជ្រែងទៀតផង។
៥. ដើមផ្កាអង្គាសីលៈ មិនមែនសម្រាប់តែក្នុងឱកាសបុណ្យចូលឆ្នាំចិនទេ
តែក្នុងជីវភាពប្រចាំថ្ងៃប្រិយមិត្តអាចយកវាមកដាំបាន
ព្រោះវាជួយឱ្យលោកអ្នកមានវាសនាខ្ពស់ ឈ្នះរាល់រឿងអាក្រក់ទាំងពួង
ហើយនាំមកនូវសិរីមង្គលជំនួសវិញ។
៦. ដើមកន្ទួតៈ ក្រៅពីមានផ្លែជាម្ជូរដ៏ឆ្ងាញ់ពិសា និង
ស្លឹកជាអន្លក់ទឹកត្រីផ្អែមហើយដើមកន្ទួតនេះ
ទាក់ទាញឱ្យអ្នកទីជិតឆ្ងាយ ជិត និយមចូលចិត្ត និង រាប់រកជានិច្ច។
៧. ដើមម៉ៃសាក់ៈ គេមានជំនឿថាដើមនេះ
ជួយបង្កើតឱ្យមានវត្ថុស័ក្ដិសិទ្ធិកើតឡើង និង មានឬទ្ធិអំណាចចំពោះម្ចាស់ផ្ទះតរៀងទៅ
ប្រភពៈ Sabay
No comments:
Post a Comment