វិធីផលិតចំណីធម្មជាតិសម្រាប់សត្វមាន់
គឺងាយផលិត និងសុទ្ធតែជាវត្ថុធាតុដើមងាយប្រមូល ហើយមិនប៉ះពាល់សុខភាព។
ក្នុងការចិញ្ចឹមមាន់
ទាមទារឲ្យអ្នកចិញ្ចឹមចេះជ្រើសរើសពូជ ទីតាំងចិញ្ចឹម ការរៀបចំទ្រុង
ការថែទាំ និងសម្អាតអនាម័យជាប្រចាំ ការរៀបចំសម្បុក
ពិសេសការជ្រើសរើសចំណីប្រកបដោយគុណភាព។
*វត្ថុធាតុដើមដែលជាក្រុមអាហារសម្បូរជាតិវីតាមីន
(ប្រភេទអាហារការពារ)៖ ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត
ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ
ចុងអង្ករ កន្ទក់ និងសម្បកបង្គា
ដើម្បីផលិតចំណីមាន់ប្រកបដោយសារធាតុចិញ្ចឹមដល់សត្វមាន់ឲ្យឆាប់លូតលាស់
និងទទួលបានទិន្នផលស៊ុតគុណភាពខ្ពស់។
*វិធីធ្វើ៖
ដំបូងត្រូវយកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង (ដែលក្នុងនោះរួមមាន
ត្រកួន ស្លឹកអង្គាដី ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ
និងស្លឹកខ្ទឹម) ដោយគិតជាបរិមាណប្រហែល ២០%
ហើយប្រភេទបន្លែស្លឹកដែលមានជាតិម្សៅជួយរំលាយអាហារចំនួន ១០%
(ដែលមានស្លឹកម្រុំ និងស្លឹកកន្ធំថេត)
បន្ទាប់មកយកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត
រួចយកទៅលាយច្របល់ចូលគ្នាជាមួយចុងអង្ករ កន្ទក់ ដោយគិតជាបរិមាណ ៤០%
និងសម្បកបង្គាចំនួន ២០% និងបន្ថែមអំបិល ១ខាំ
ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
សម្រាប់មាន់ចិញ្ចឹមយកស៊ុត
ទាមទារមើលថែឲ្យបានដិតដល់ និងទាមទារត្រូវផ្តល់ចំណី ១ថ្ងៃ ៣ដង
គឺពេលព្រឹកចន្លោះពីម៉ោង ៧ ទៅ ៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង ១២ ទៅម៉ោង
១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង ៣ ទៅម៉ោង ៤ ប៉ុន្តែលោកថា
មុនឲ្យចំណីមាន់ ត្រូវធានាថា ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។
No comments:
Post a Comment