វិធីធ្វើថ្នាំសម្លាប់សត្វល្អិតតាមធម្មជាតិ

#វិធីធ្វើថ្នាំសម្លាប់សត្វល្អិតតាមធម្មជាតិ
* ធាតុផ្សំ៖
ម្ទេស 1 kg
ស្លឹក ឬសំបកស្តៅ 1 kg
ស្លឹកទៀប 1 kg
សំបកកន្ទួត 1 kg
ខ្ទឹមស 0.5 kg
ទឹកនោម 15 លីត្រ
ទឹកធម្មតា 10 លីត្រ
វល្លិ៍ ឬ មើមបណ្តូលពេជ្រ 1 kg
* វិធីលាយ៖
បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំទឹកនោម និងទឹកធម្មតា ទុករយៈពេល 15ថ្ងៃ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។
* វិធីប្រើ៖ ពេលប្រើ ទឹកថ្នាំ 1លីត លាយនឹងទឹក 15លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។ សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

ដកស្រង់អត្ថបទពី៖ Sytha Khuon

No comments:

Post a Comment