Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីផ្សាំល្ហុងសម្រាប់ដាំឆាប់បានទទួលផល

#វិធីផ្សាំល្ហុងសម្រាប់ដាំឆាប់បានទទួលផល
*​​ វត្ថុត្រូវការ៖
-១ កាំបិតមុតតូចមួយ
-២ ខ្សែសម្រាប់ចង
៣ ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ
៤ ស្រកីដូង
៥ ដីកំទេចស្លឹករុក្ខជាតិ
៦ ស្នៀតឈើ

* វិធីផ្សាំ៖
១ ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាំ
២ បន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើម
៣ យកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិច
៤ កាត់បញ្ចិត ជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះ
៥ វះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ រួចយកខ្សែរុំជុំវិញឲ្យជាប់
៦ ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួតឬអត់
៧ រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឬសដែលយើងអាចមើលឃើញនៅក្នុងថង់នោះដែលយើងអាចយកវាទៅដាំបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ bettertree.blogspot

No comments:

Post a Comment