Pages

ឯកសារផ្សេងៗ-DOCUMENTS

ការផលិត​ស្រូវពូជ​​ឲ្យបាន​ល្អ​ ដោយយកគ្រាប់ស្រូវទៅបកសំបក

+ ការផលិត​ស្រូវពូជ​​ឲ្យបាន​ល្អ​ ដោយយកគ្រាប់ស្រូវទៅបកសំបក +

១.​ការ​សាប​
- ជ្រើសរើស​យក​តែ​គ្រាប់ស្រូវ​ដែល​ពេញ និង​ថ្លោស​ល្អ រួច​យក​ទៅ​បក​យក​សំបក​ចេញ​
- យក​តែ​គ្រាប់​អង្ករ​ដែល​ពេញ​ល្អ គ្មាន​ស្នាម​បាក់ ឬ​ប្រេះស្រាំ​និង​គ្មាន​ស្នាម​អុត​នៅលើ​គ្រាប់​បាន​ចំនួន ២៥០ គ្រាប់​
- យក​គ្រាប់​ដែល​បាន​ជ្រើសរើស​នោះ​ទៅ​ពង្រាយ​លើ​ឡាំង ​ដែល​បាន​រៀបចំ​រួចជាស្រេ​ចមាន​បណ្តោយ ៦ តឹក - និង​ទទឹង ៦​តឹក ជំរៅ ១​តឹក ដែល​មាន​ដាក់​ជីកំប៉ុស្ត​សុទ្ធ​ក្នុងនោះ
- ស្រោច​ទឹក​ បន្តិច ដើម្បី​ពង្រាប​គ្រាប់​ឲ្យ​លិ​ចចូល​ក្នុង​ដី​រួច​រោយ​ដីខ្សាច់​ពីលើ​បន្តិច​ ដើម្បី​លប់​គ្រាប់​អង្ករ​កុំឲ្យ​សត្វល្អិត​ពាំ​
- ស្រោច​ទឹក​មួយ​ថ្ងៃ​ម្តង រហូតដល់​ពេល​ដក​យក​ទៅ​ស្ទូង។​
២.​ការ​ស្ទូង​
​ពូជ​ដែល​​ប្រើ​ខាងលើមានឈ្មោះ​ថា នាង​ម្លិះ ជា​ប្រភេទ​ពូជ​ស្រូវស្រាល។ គេ​បាន​សាកល្បងនៅលើ​ដី​ចំនួន ១៦​ម៉ែត្រការ៉េ ។ សំណាប​អាយុ ១៥ ថ្ងៃ គេ​ដក​យក​មក​ស្ទូង​ដោយ​ជ្រើសរើស​យក​តែ​ដើម​ថ្លោសៗ (​ក្នុងចំណោម ២៥០ ដើម គេអាច​ជ្រើសរើស​យក​តែ​ដើម​ថ្លោស​បានតែ ១៥០​ដើម​ប៉ុណ្ណោះ សម្រាប់​ស្ទូង​) ។ ស្ទូង​ដោយ​ចាប់ ១ ដើម និង​ទុកចន្លោះ​គុម្ព ៣ តឹក ស្ទូង​រាក់ៗ និង​ទុកឲ្យ​មានទឹក តិចៗ ។ ប្រើ​ជីលា​មក​គោ ៦៥ គីឡូក្រាម ស្លឹក​អង្គារ​ដី​ចិញ្ច្រាំ​លាយ​ជាមួយ​នឹង​ទ​ន្ទ្រា​ង​ខែត្រ​ចំនួន ៦ គីឡូក្រាម ដើម្បី​ទ្រាប់​បាត​មុន​ស្ទូង ។
៣.​ការថែទាំ​
​ក្រោយ​ពី​ ស្ទូង​រួច គេ​មិនរក្សាទុក​ទឹកច្រើន​នៅ​ក្នុងស្រែ​ទេ​គឺ គ្រាន់តែ​ឲ្យ​ដី​សើមៗ​ប៉ុណ្ណោះ ។ ត្រូវធ្វើការ​បោចស្មៅ​ចំនួន ២ ដង ដោយ​ប្រើ​ឧបករណ៍​ដែល​គំរោង​របស់​អង្គការ​សេ​ដាក បាន​ផ្តល់ឲ្យ និង​បំប៉ន​ជីលា​មក​គោ​ស្រស់​ក្នុង​ស្រែ​ដែល​មាន​ចំនួន​ប្រហែល ២ អំ​រែក ។​
៤.​ការប្រមូល​ផល​:
​ក្រោយ​ពី​ស្ទូង​ហើយ​រយៈពេល ៣ ខែ គេអាច​ចាប់ផ្តើម​ប្រមូល​ផល។ ពេលនោះ​គេសង្កេតឃើញថា​:
​-​ ចំនួន​ដើម​ច្រើន​បំផុត ៣៦ ដើម​ក្នុង​មួយ​គុម្ព មធ្យម ២៨ និង តិច​បំផុត ២០ ដើម ក្នុង​មួយ​គុម្ព​
​- ចំនួន​កួរ​ច្រើន​បំផុត ៣៦ កួរ ក្នុង​មួយ​គុម្ព មធ្យម ២៨ និង តិច​បំផុត ២០ កួរ ក្នុង​មួយ​គុម្ព​
​- បរិមាណ​ផល​ សរុប ១៥ គីឡូក្រាម លើ​ផ្ទៃដី ១៦ ម៉ែត្រការ៉េ បើ​គិត​ជា​ហិកតា លើ​ផ្ទៃដី ១ ហិកតា គេអាច​ទទួលបាន​ផល ៩៣៧៥ គីឡូក្រាម (៩.៣៧ តោន​ក្នុង ១​ហិកតា​) ។​
៥.​ចំណាប់អារម្មណ៍​របស់​កសិករ​:
​ក្រោយពី​បាន​ អនុត្ត​ន៍​ហើយ មាន​ចំណាប់អារម្មណ៍​ថា ការ​ធ្វើ​ស្រូវ​ដោយ​បកសំបក​នេះ​គឺ ទទួលបាន​ផល​ល្អ​ហើយ ប៉ុន្តែ​វា​ទាមទារ​ឲ្យមាន​ការថែទាំ និង​ចំណាយពេល​ច្រើន​ទៅលើ​ការជ្រើសរើស​ពូជ ហើយ​ចំពោះ​ការ​ធ្វើ​ស្រូវ​បក​គ្រាប់​នេះ​គឺ​ក្នុង​គោលបំណង​ចង់បាន ពូជ​សុទ្ធ​ល្អ និង​ទិន្នផល​ខ្ពស់​សម្រាប់​ដាំ​លើក​ក្រោយ​ទៀត។ រីឯ​ការ​ធ្វើ​ស្រូវ​សម្រាប់​ហូប ឬ​សំរាប់​លក់ គេ​មិន​បាន​បកសំបក​គ្រាប់ ចេញ​ទេ​តែ​ធ្វើការ​ជ្រើសរើស​ធម្មតា​តាម​បច្ចេកទេស​តែប៉ុណ្ណោះ ។​
> កំណត់សំគាល់​បន្ថែម​:
​ដើម្បី​ ឲ្យដឹងថា ពូជស្រូវ​ដែល​ផលិត​បានមាន​គុណភាព​ល្អ​យ៉ាងណា ទាមទារ​ឲ្យមាន​ការពិសោធន៍​ប្រៀបធៀប​ជាមួយ​ពូជស្រូវ​ដែល​ផលិត​តាម​របៀប​ ធម្មតា (​ដោយ​មិន​មានបក​គ្រាប់​)៕
អត្ថបទ៖ CEN



No comments:

Post a Comment