ការបំបៅមែកស្វាយដោយប្រើឬសជំនួយ

#ការបំបៅមែកស្វាយដោយប្រើឬសជំនួយ
* សម្ភារៈត្រូវមាន៖
កូនកាំបិតស្រួច, ឬសស្វាយ, ដើមស្វាយដែលធ្លាប់ផ្លែមានសុខភាពល្អ និងផ្លែបានច្រើន, ខ្សែប្លាស្ទិចសម្រាប់រុំ, ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។
* វិធីធ្វើ៖
- ជ្រើសរើសមែនដែលល្អទំហំប្រមាណប៉ុនកដៃ
- យកកាំបិតចិតសំបកមែកនោះជុំវិញប្រមាណ ៤កន្លែង ដោយចិតយកទំហំធំជាងឬសបន្តិច
- ចិតឬសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ ២តឹក
- យកផ្ទៃចិតឬសនោះដាក់ភ្ជាប់ទៅនឹងផ្នែកដែលចិតរួចនៅលើដើមទាំង៤កន្លែងនោះ រួចយកខ្សែរុំឲ្យជាប់
- យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញឲ្យជាប់ រួចជៀសំបកជុំវិញខាងក្រោមកន្លែងដែលបំបៅនោះចេញ
- ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើមមានឬស ហើយនៅពេលដែលវាមានឬសច្រើនហើយអ្នកអាចយកវាមកដាំបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ kasetloongkim.com

No comments:

Post a Comment