#វិធីបឋមក្នុងការជួយសង្រ្គោះអ្នកលង់ទឹក
នៅពេលមនុស្សលង់ទឹក
បណ្តាលឲ្យបេះដូងឈប់ដើរ បេះដូងជាអ្នករុញឈាមដែលផ្ទុក អុកស៊ីហ្សែនទៅគ្រប់សរីរាង្គ
ពិសេសនោះ គឺខួរក្បាល។ កង្វះឈាមតែ៥នាទី ខួរក្បាលត្រូវស្លាប់។ CardioPulmonary Rescucitation សរសេរកាត់ "CPR"
ជាកាយវិការបន្ទាន់ ដែលមនុស្សសាមញ្ញអាចធ្វើបានគ្រប់គ្នា។ រយះពេលសង្គ្រោះខ្លីណាស់
កុំខាតពេលនឹងលោតរលាក់ទឹក នឹងគ្របក្រណាត់សរ ឬដើរកន្លង។ គ្មានជីពចរលោត នឹងគ្មានចលនាដង្ហើមយើងត្រូវ៖
** ផ្តើម CPR ភ្លាម
ដាក់អ្នករងគ្រោះឲ្យដេកផ្ងា ភ្ងើយចង្ការដើម្បីបើកកន្លើតឲ្យធំ នឹងតម្រង់ប្រហោងមាត់ជាមួយផ្លូវដង្ហើម (មើលរូប)។ អ្នកជួយលត់ជង្គង់ ខាងស្ដាំ ឫឆ្វេងដៃអ្នករងគ្រោះ តាមចំណូលចិត្តអ្នកជួយ។ បាតដៃម្ខាងដាក់លើ ឆ្អឹងសន្ទះទ្រូង ងាកឆ្វេងបន្តិចគឺលើបេះដូង បាតដៃម្ខាងទៀតសង្កត់លើខ្នងដៃនៃបាតដៃមុន។
> របៀបសង្កត់៖ ឲ្យខ្លាំងក្នុងទំងន់ល្មមទ្រូងស្រុតចុះឲ្យបាន ជំរៅ កន្លះតឹក (៥ សម)។ សង្កត់រួច ត្រូវព្រលែងឲ្យអស់ សង្កត់ព្រលែង បែបនេះក្នុងសង្វាក់លឿន ១០០ក្នុង ១នាទី។

* ពន្យល់៖
សង្កត់ព្រលែងនេះក្នុងបំណងលុញសង្កត់បេះដូង ដែលនៅក្រោមសន្ទះទ្រូងឲ្យសំប៉ែត។ សង្កត់គឺ
ឈាមក្នុងបេះដូង ត្រូវរុញចេញដល់ខួរក្បាល។ ព្រលែងការសង្កត់
ពេលនោះបេះដូងរលាស់មកទម្រង់ដើមវិញ បឺតឈាមចូល។ តាមបែបនេះបេះដូងហាក់ដើរដូចធម្មតា តែគឺដោយសារមានអ្នកសង្កត់។
> អំពីការផ្លុំបញ្ចូលខ្យល់តាមមាត់៖ ពីអ្នកជួយទៅអ្នករងគ្រោះ។ អាចមានអ្នកទី២
ជួយផ្លុំ។ សង្កត់ព្រលែងបាន30 ដង អ្នកជួយ ផ្លុំបញ្ចូលខ្យល់ 2ដងជាប់ៗគ្នាបញ្ជូនទៅបំពេញសួតអ្នករងគ្រោះ។ ពេលផ្លុំ បិទច្រមុះអ្នករងគ្រោះ
កុំឲ្យខ្យល់ចេញតាមច្រមុះ។
អនុវត្ត CPR
រហូតដល់លេចចេញជីពចរ ឫរហូតមានរថយន្តសង្គ្រោះមកបន្តរវេន។
តាមមើលដង្ហើម នឹងជីពចរ កំដៅខ្លួន ការប្រែពណ៌មុខមាត់។ តាមវេជ្ជសាស្ត្រ ជោគជ័យក្នុង
១០ នាទីនេះឯងយ៉ាងយូរ។
កុំភ្លេចរុំដៃជើងនឹងក្រណាត់ភួយ
ដើម្បីរក្សាកំដៅអ្នករងគ្រោះ។
ឯកសារជំនួយ៖ Tan Teksreng និងរូបភាពពីអិនធ័ណែត
No comments:
Post a Comment