ស្លឹកស្វាយជួយព្យាបាលជម្ងឺទឹកនោមផ្អែម

#ស្លឹកស្វាយជួយព្យាបាលជម្ងឺទឹកនោមផ្អែម

ក្រៅពីថ្នាំបារាំង គេក៏អាច​ប្រើ​ប្រាស់ថ្នាំបុរាណ​មួយ​ចំនួនដើម្បីជួយព្យាបាល ក្នុង
នោះស្លឹកស្វាយខ្ចីគឺជាឱសថ​ដ៏ប្រសើរ​សម្រាប់​ការព្យាបាល​ជម្ងឺនេះ។

* វិធីប្រើប្រាស់ស្លឹកស្វាយដើម្បីជួយព្យាបាលជម្ងឺទឹកនោមផ្អែម៖
ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវ ហើយ
គ្របទុកមួយយប់។ ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់។ មួយថ្ងៃ ហូប
ត្រឹមតែមួយកែវប៉ុណ្ណោះ ។
នៅទីក្រុង ឬតំបន់ដែលមិនសម្បូរ​ស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុងម្លប់ រហូតដល់
ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹក
ស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។
សូមប្រយ័ត្ន ៖
-ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព ដូច្នេះអ្នកមិន
ត្រូវប្រើប្រាស់ឱ្យលើសពី​អ្វី​ដែល​បានរៀបរាប់ខាង​លើនោះទេ ព្រោះវាអាច​ធ្វើ​ឱ្យ​ជាតិស្ករ​ក្នុង
​ឈាមធ្លាក់​ចុះ​ខ្លាំង បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​។
-អ្នក​ក៏​មិន​ត្រូវ​ផឹកទឹក​ស្វាយ​នេះ ជាមួយ​នឹង​ថ្នាំពេទ្យ​នោះ​ទេ ល្អបំផុតគឺត្រូវ​ផឹកមុន ឬក្រោយ​ថ្នាំ
ពេទ្យ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បី​មិន​ប៉ះពាល់ដល់​ប្រសិទ្ធ​ភាព​ថ្នាំ៕
ប្រភព ៖ Soha /  camnews.com.kh

ចំណាំ៖ ស្លឹកស្វាយមិនមែនជាឱសថព្យាបាលជម្ងឺទឹកនោមផ្អែមឲ្យជាដាច់នោះទេ តែវាមានប្រសិទ្ធិភាពជួយកាត់បន្ថយនៃកំរិតជម្ងឺ

No comments:

Post a Comment