++ វិធីកម្ចាត់ខ្យងមាសលើដំណាំស្រូវ ++
* លក្ខណៈនៃការបំផ្លាញ
ខ្យងមាសជាប្រភេទសត្វដែលធ្វើការបំផ្លាញខ្លាំងលើដំណាំស្រូវស្ថិតក្នុងដំណាក់
កាលសំណាប និងលូតលាស់ ជាពិសេសនៅលើស្រូវដែលដាំដោយគ្រាប់ ដែលមានអាយុកាល ៣០ថ្ងៃ
បន្ទាប់ពីសាប ឬព្រោះ។
* លក្ខណៈទូទៅ
ខ្យងមាសមានសំបុរពណ៌លឿង ទៅត្នោតក្រម៉ៅ (រូបទី២)។
សំបកវាមានសំបុរភ្លឺជាងប្រភេទខ្យងក្នុងស្រុក។ ពងរបស់វាមានពណ៌ផ្កាឈូកស្រស់ (រូបទី១
និងទី២)។ និងប្រែទៅជាពណ៌ផ្កាឈូកថ្លា នៅពេលដែលវាជិតញាស់ នៅក្នុងកំឡុងរដូវក្តៅ។ ខ្យងមាសអាចរស់នៅក្នុងដីបានរយៈពេល
៥ខែ (ជាជីវិតក្រាំង) ហើយវាចាប់ងើបចេញមកវិញនៅពេលដែលមានទឹក។
ខ្យងមួយអាចរស់នៅបានរយៈពេល៣ឆ្នាំ។
* វិធានការគ្រប់គ្រង និងកម្ចាត់
- ដំឡើងផ្ទាំងកញ្ចក់ទំហំ ៥មម
នៅក្នុងស្រែដើម្បីកាត់បន្ថយខ្យងកុំឲ្យចូលក្នុងស្រែ និងងាយស្រួលក្នុងការប្រមូលដោយដៃ
- គ្រប់គ្រងទឹកឲ្យបានល្អ
និងពន្លិចទឹកឲ្យលិចក្នុងរយៈពេល២សប្តាហ៌ដំបូង
- ស្ទូងសំណាបចាស់ៗ មានអាយុចាប់ពី៥០ថ្ងៃឡើងទៅ
ដាក់បង្គោលឈើ ឬឬស្សី នៅក្នុងស្រែដើម្បីឲ្យខ្យងពងដាក់
បន្ទាប់មកប្រមូលពងយកទៅកម្ទេចចោល
- ដាំដំណាំបង្វិល
ស្រូវជាមួយដំណានៅតំបន់ខ្ពង់រាប
- កម្ចាត់ស្មៅទាំងនៅក្នុង
និងនៅក្បែស្រែឲ្យបានស្អាត
- ប្រសិនមានចំនួនខ្យងមាសច្រើន
ត្រូវប្រើថ្នាំពុលកសិកម្មដូចជាថ្នាំ metaldehyde
or niclosamide. អនុឡោមទៅតាមការណែនាំនៅលើសំបកថ្នាំ។
* ការការពារ
ការពារខ្យងមាសមិនឲ្យចូលក្នុងស្រែដោយធ្វើការច្រោះទឹកនឹងសំណាញ់នៅពេលយើងបង្ហូទឹកចូលទៅក្នុងស្រែ
សម្អាតសម្ភារ (ជាពិសេសគ្រឿងប្រមូលផល)
មុនចូលទៅក្នុងស្រែមួយទៀត
មុនពេលដាំដុះត្រូវបង្កើតចង្អូ
បន្ទាប់មកដាក់ទឹកទឹកចូលទៅក្នុងចង្អូបន្តិចដើម្បី
ស្ទូង ជំនួសការដាំដោយគ្រាប់
ដាំដំណាំស្រូវបង្វិលជាមួយដំណាខ្ពង់រាប
ឬដាំស្រូវឡើងទឹក
* ការអង្កេត
អង្កេតមើលឲ្យបាន ៣ដងក្នុងមួយសប្តាហ៌
ប្រសិនបើប្រជាកររបស់ខ្យងកើនឡើងច្រើន លើសពី៥ក្បាលឡើងទៅក្នុងមយយម៉ែត្រការ៉េ
ប្រើវិធានការកម្ចាត់
* ការកម្ចាត់
ដាក់បង្គោលឬស្សី (ប្រវែងប្រហែល ៣០០ស.ម)
ទៅក្នុងស្រែ. ដើម្បីឲ្យខ្យងពងដាក់នៅក្នុងស្រែ បន្ទាប់មកប្រមូលទាំងនេះយកទៅកម្ទេចចោល
បង្ហូទឹកចេញពីស្រែ
បន្ទាប់មកប្រមូលខ្យងយកទៅកម្ទេចចោល ដោយប្រើកញ្ក្រែង ឬកន្ត្រង
ប្រលែងទៅក្នុងក្នុងស្រែ ទា៥ទៅ១០ក្បាល រយៈពេល១ខែ
ប្រសិនបើប្រជាករមានតិច ចាប់ដោយដៃ
បន្ទាប់មកយកទៅកម្ទេចចោលឬធ្វើជាកំប៉ុស្ត
បង្កើតជាទិវាកម្ចាត់ខ្យង
ប្រើអន្ទាក់: យកដើមល្ហុង, ដំឡូងជ្វា
ឬស្លឹកដំឡូងមី ចងជាបាច់. ដាក់ទៅក្នុងទឹកជិតភ្លឺស្រែ រយៈពេល២៤ម៉ោង. បន្តាប់មកប្រមូលខ្យង
និងកម្ទេចចោល
ប្រើថ្នាំ Metaldehyde
ប្រើថ្នាំ Niclosamide
ប្រើថ្នាំកម្ចាត់ផ្សិតនៅពេលមានការបំផ្លាញពីជំងឺធ្ងន់ធ្ងរ
ចំណាំ:-
គ្រប់ថ្នាំកសិកម្មទាំងអស់ត្រូវអនុវត្តការប្រើប្រាស់ទៅតាមការណែនាំនៅលើស្លាកសញ្ញារបស់ថ្នាំ
ចំណាំ: ជៀសវាងបង្កើនភាពរបស់សត្វល្អិត, ដោយប្រើប្រាស់ថ្នាំនៅក្នុងក្រុម FRAC ខុសគ្នា
ប្រភព៖ អគ្គនាយកដ្ឋានកសិកម្ម(GDA) / AgriToday
No comments:
Post a Comment