Pages

ឯកសារផ្សេងៗ-DOCUMENTS

បច្ចេកទេសថ្មីដាំត្រកួនដោយមិនចាំបាច់ប្រើប្រាស់ដី

#បច្ចេកទេសថ្មីដាំត្រកួនដោយមិនចាំបាច់ប្រើប្រាស់ដី
* វត្ថុត្រូវមាន៖
- កញ្ច្រែង
- ផើង ឬធុងតូចល្មមអាចដាក់កញ្ច្រែងចូលលបាន
- ទឹកស្អាត (អាចលាយជីលាមកគោ ឬជីលាមកប្រចៀវស្ងួតបន្តិចក៏បាន)
- គ្រាប់ត្រកួន។
* វិធីដាំ៖
- ដាក់គ្រាប់ត្រកួនពង្រាយក្នុងកញ្ច្រែង រួចដាក់ចូលទៅក្នុងធុង ដោយចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់។
- រយៈពេល ២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ។
- រយៈពេលប្រមាណ២សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែបានហើយ នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment