ថ្មីៗនេះ
ដង្កូវហ្វូងបានធ្វើការរាតត្បាតដំណាំរបស់កសិករកម្ពុជាយើងនៅជាច្រើនខេត្ត។ ដូច្នេះ
ខ្ញុំសូមជូននូវវិធីមួយចំនួនសម្រាប់កម្ចាត់ដង្កូវហ្វូង ដូចខាងក្រោម៖
១. សាបសំណាបឱ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វា។
២. បោចស្មៅចេញពីក្នុងស្រែ ឬចំការ។
ភ្ជួរដីស្រែដាស់ចោលក្រោយពេលច្រូតកាត់។
៣. ព្រលែងទាឱ្យចូលទៅក្នុងស្រែ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន
ព្រោះអាចបាក់ដើមស្រូវ។
៤. ជីកចង្អូរទំហំមាត់លើប្រវែង ៣តឹក (៣០ សង់ទីម៉ែត្រ)
កាត់មុខទិសដៅរបស់ដង្កូវហ្វូង រួចហើយរោយផេះក្នុងរណ្តៅ។
៥. ការពន្លិចទឹកទៅក្នុងស្រែ
រួចហើយដើរកៀរប្រមូលផលយកដង្កូវទៅកម្ទេចចោល ឬក៏បញ្ចូលទាឱ្យទៅស៊ីដង្កូវ។
៦. ដង្កូវហ្វូងខ្លាចក្តៅ
បង្គរមែកឈើលើដី ដើម្បីឱ្យដង្កូវហ្វូង
ឬដង្កូវស្លឹកចូលជ្រក រួចប្រមូលកម្ចាត់ចោល។
៧. ដង្កូវហ្វូងខ្លាចទឹក
បាច់ទឹកទៅលើដំណាំ ដង្កូវនឹងធ្លាក់ចុះ ហើយធ្វើការប្រមូលដង្កូវយកទៅកម្ចាត់ចោល។
៨. អាចប្រើថ្នាំបានក្នុងករណីណាដែលអ្នកមិនអាចមានលទ្ធភាពធ្វើដូចរបៀបខាងលើ៖
-ការបាញ់ថ្នាំត្រូវបាញ់ទៅលើស្លឹកស្រូវទើបមានប្រសិទ្ធភាព វេលាដែលត្រូវបាញ់៖
នៅពេលល្ងាច ព្រោះពេលក្តៅ វាសម្ងំនៅក្នុងប្រហោងដី ហើយពេលត្រជាក់
វាឡើងមកបំផ្លាញដំណាំអ្នក។
-ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូង
និងដង្កូវកាត់ស្លឹក មាន៖
+អាស្សូវឌ្រិន
ក្នុងកម្រិតទឹក ៤០០ -៥០០ លីត្រ លាយនឹងថ្នាំ ១លីត្រ
+សិវ៉ិន
ក្នុងកម្រិត ២ - ៣ ស្លាបព្រាបាយ លាយជាមួយទឹក ១៥លីត្រ
* ប្រការត្រូវចងចាំ៖
ការកម្ចាត់ដង្កូវហ្វូង និងដង្កូវកាត់ស្លឹក អ្នកមិនអាចធ្វើរៀងៗខ្លួនបានទេ។ ដូច្នេះ
អ្នកត្រូវតែសហការគ្នា ទើបធ្វើឱ្យមានប្រសិទ្ធភាព។
No comments:
Post a Comment