#វិធីដាំខ្នុរ
១.ការជ្រើសរើសពូជ
គួរជ្រើសរើសពូជបំបៅពីដើមព្រោះវាមានផ្លែសុទ្ធ
ល្អនិងឆាប់បានផ្លែ និងរើសខ្នុរមានខ្លែបច្រើនសាច់ក្រាស់។
២.ការរៀបចំរណ្តៅ
ជីករណ្តៅ ៨តឹកបួនជ្រុង និងជំរៅ ៨តឹក រោយកំបោរ និងថ្នាំកណ្តៀរ
(FURADAN) ប្រមាណ ២ស្លាបព្រាបាយក្នុងរណ្តៅ ត្រូវដាក់ផេះ ឬ
អង្កាម, កំប្លោក, ចំបើងពុក លាមកគោ, មាន់, ជ្រូកកំរាស់ ១តឹកធ្វើយ៉ាងណាអោយពេញរណ្តៅ។ ត្រូវទុករណ្តៅរៀបចំហើយក្នុងរយៈពេល
២ទៅ៣អាទិត្យចំងាយពីរណ្តៅមួយមានប្រវែង ៨ម។
៣.ការដាំ
កូនកូនខ្នុរបន្ទាប់ពីផ្សាំបានត្រូវរក្សាទុក
១អាទិត្យមុនដាំ ផ្អាកស្រោចទឹក ២ថ្ងៃមុនដាំដើម្បីកុំអោយបែកដី និងឬស។
មុនដាំត្រូជញ្ជូនកូនខ្នុរដាក់ក្បែររណ្តៅទាំងអស់រួចបកថង់ចេញធ្វើយ៉ាងណាកុំអោយបែកដី
ហើយកប់កូនខ្នុរក្នុងរណ្តៅដោយធ្វើយ៉ាងណាអោយដីកន្ទោងខ្នុរស្មើមាត់រណ្តៅរួចយកមែកឈើដោតក្បែររណ្តៅចងទុកជាមួយកូនខ្នុរ
រួចលប់ដីបន្តិចម្តងៗដោយសង្កត់ថ្នមៗហាមសង្កត់លើដីរួចយកមែកឈើដោតក្បែររណ្តៅចងទប់ជាមួយកូនខ្នុរ។
៤.ការថែទាំនិងដាក់ជី
កាត់ថង់បំបៅចេញក្រោយដាំ ១ខែ
ខែវស្សាត្រូវពូនគល់ការពារទឹកលិច ហើយនៅដើមរដូវវស្សាគួរដាក់ជីបំប៉នដោយប្រើជី
១៥-១៥-១៥ (៣ខាំ)លាយជាមួយជី លាមកមាន់, គោ, ជ្រូក (៣បង្គី), អង្កាម, ចំបើងរួចកាយកប់ក្នុងដីធ្វើជាកំពែង
ប្រសិនបើកូនខ្នុរមានសត្វល្អិតស៊ីត្រួយប្រើថ្នាំសម្លាប់សត្វល្អិត S85 (កាបារីល) សំរាប់ជួយស្លឹកនិងដើមលូតលាស់ល្អ។
៥.ការស្រោចទឹក
កូនខ្នុរអាយុតិចជាង ១ឆ្នាំត្រូវស្រោចទឹក
២ដងក្នុង ១អាទិត្យ នូវរដូវប្រាំង និងនៅពេលវាកំពុងចេញផ្កា ដើម្បីការពារជ្រុះក្តឹប។
៦ការតាក់តែងមែក
ត្រូវកាត់ត្រួយចុងចេញនៅឆ្នាំទី ១
និងកាត់មែកមិនសូវល្អចេញរៀងរាល់ឆ្នាំដោយទុកតាមប្រព័ន្ធ ១.៣.៦.១៨ (ដើម១ មែកធំ៣
ខ្នែងធំ៦ និងខ្នែងធំ១៨) បើអាចធ្វើបានជាការល្អប្រសើរ។
៧.ការប្រមូលផល
មិនត្រូវបេះខ្នុរទំលាក់លើដីទេ គួរឡើងបេះ និងដាក់ក្នុងសង្រែកចុះក្រោម។
បើអាចធ្វើបាន គួរកាត់ផ្លែខ្នុរអោយមានជាប់ទងជាការប្រស់រ។
ប្រភព៖ កម្មវិធីអភិវឌ្ឈន៍សេដ្ឋកិច្ចតំបន់ខេត្តសៀមរៀប
/ agritoday.com
ខ្ញុំបាទ សូមជម្រាបសួរលោកមួយសំណួរ ទាក់ទងទៅនិង ដំណាំខ្នុរនេះ និងសូមការអធ្យាស្រ័យ បើមានការខុសឆ្គង ។ សំណួរចង់សួរថា តើលោកមានឯកសារ ឬវីដេអូបទបង្ហាញពីការ ផ្សាំមែកខ្នុរ ឬបំបៅមែកខ្នុរដែរឬទេ?
ReplyDelete