» ស្លឹកញ ជួយព្យាបាលជម្ងឺខ្សោយតម្រងនោម
ការខ្សោយតម្រងនោម
គឺជាការបាត់បង់សមត្ថភាពរបស់តម្រងនោមភ្លាមៗក្នុងការបញ្ចេញទឹកនោម និងអំបិល
ព្រមទាំងកាកសំណល់ជាតិពុលផ្សេងៗពីក្នុងឈាម។
វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន
ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្ទែម ហើមសាច់និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ
និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។
ការព្យាបាលត្រូវលាងឈាមហើយការលាងឈាមនេះគឺលាងជាតិពុលចេញពីក្នុងឈាមនិងយកជាតិទឹកខ្លះចេញពីក្នុងខ្លួនអ្នកជំងឺ។
* វិធីជួយព្យាបាលគឺ៖
- ស្លឹកញ៤០សន្លឹក (យកស្លឹកខ្ចីល្មម)
និងទឹកស្អាត១លីត្រ
- យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត
កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ
និងប្រសិទ្ធិភាពរបស់វា។
- ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល
និងបន្ថយភ្លើង រួចរំងាស់រយៈពេល៥-១០នាទី។
- ទុកវាឲ្យត្រជាក់សិនចាំផឹក
តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង
ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
- ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ
ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
- ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺបានធូរស្រាល
ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត
និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ bongrean.com
No comments:
Post a Comment