Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីធ្វើឲ្យល្ពៅកាន់ផ្លែបានច្រើន និងផ្លែបានធំ

» វិធីធ្វើឲ្យល្ពៅកាន់ផ្លែបានច្រើន និងផ្លែបានធំ
* សម្ភារៈត្រូវមាន៖
- ម្សៅទឹកដោះគោកូនក្មេង
- ទឹកស្អាត។
* វិធីធ្វើ៖
- នៅពេលដែលយើងដាំល្ពៅបានប្រមាណ១ខែវានឹងចាប់ផ្តើមចេញផ្កា។
- លាយម្សៅទឹកដោះគោ ២ស្លាព្រាបាយជាមួយទឹក២០លីត្រ រួចកូរវាឲ្យរលាយសព្វ។
- យកទឹកនេះបាញ់ទៅលើផ្កាល្ពៅជារៀងរាលព្រឹក ដើម្បីទាក់ទាញសត្វល្អិតដូចជាឃ្មុំជាដើមមកក្រេបផ្ការបស់វា ដែលជួយក្នុងការបន្តពូជរបស់ផ្កាល្ពៅទាំងនោះ។
* វិធីសាស្ត្រមួយទៀតគឺ៖
- យើងអាចយកកេសលំអងពីផ្កាឈ្មោល ទៅផ្តិតឲ្យជាប់លើកេសផ្កាញីដើម្បីជំនួយក្នុងការបន្តពូជរបស់វា។
- បើយើងមិនអនុវត្តវិធីជួយបង្កាត់បែបនេះ ផ្កាល្ពៅញីខ្លះនឹងរោយស្វិតងាប់ទៅវិញព្រគ្មានការបង្ករកំណើត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment