Pages

ឯកសារផ្សេងៗ-DOCUMENTS

វិធីធ្វើធុងសម្រាប់ដាំជីដែលមិនពិបាកស្រោចទឹក

#វិធីធ្វើធុងសម្រាប់ដាំជីដែលមិនពិបាកស្រោចទឹក
- យើងអាចជ្រើសរើសយកធុងស្ពេត្រូសម្រាប់យកមកដាំ
- យកសរសៃដែកមកចោះទប់ត្រឹម ១/៣ពីបាតធុង រួចយកបន្ទះកញ្ច្រែងដាក់ពីលើដើម្បីជាទម្រដីដែលយើងដាក់ដាំ
- ចោះរន្ធមួយនៅក្រោមដែកនោះបន្តិចសម្រាប់ដាក់ទឹក
- ចោះរន្ធធំល្មមនៅជុំវិញធុងនោះសម្រាប់ដាក់ដាំ
- ដាក់ដីចូលប្រមាណ៣សង់ទីម៉ែត្រ បន្ទាប់មកដាក់ដាំដើមជី នៅក្នុងនេះ និងនៅតាមប្រលោះសងខាងផង រួចបន្ថែមដីលប់ពីលើគល់វាបន្តិចទៀត
- នៅពេលដាំរួចយើងត្រូវស្រោចទឹក និងដាក់ទឹកបំពេញនៅបាតខាងក្រោម នៅពេលវាចាប់ផ្តើមដុះវានឹងមានឬសធ្លាក់តាមប្រលោះកញ្ច្រែងចុះមកក្រោមដែលអាស្រូបយកទឹកដែលយើងរក្សានៅបាតនោះ ដែលវិធីនេះដំណាំជីរបស់យើងនៅតែមានទឹកសម្រាប់ផ្គត់ផ្គង់ទោះបីយើងភ្លេចស្រោចទឹក ឬរវល់មិនបានស្រោចទឹកវារយៈពេលយូរបន្តិចក៏ដោយ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment