#វិធីដាំជីអង្កាមក្នុងកញ្ច្រែង
* វិធីធ្វើ៖
- ជ្រើសយកខ្នែងដែលល្អ។
- បេះស្លឹកចេញខ្លះ
ទុកត្រឹម៣-៤ស្លឹក ដើម្បីកាត់បន្ថយការខ្សោះជាតិទឹកនៃជីអង្កាមនេះ។
-
រៀបចំថាសមួយដែលមានរន្ធតំរៀបជាជួរសម្រាប់ដាំ រួចដាក់ក្នុងកញ្រ្ចែងមួយ។
-
យកកំទេចថ្មពណ៌ស លាយជាមួយកំទេចថ្មភ្នំភ្លើង (ឬអាចសាកល្បងលាយជាមួយខ្សាច់គ្រាប់ធំ)
ដាក់ក្នុងរន្ធនោះត្រឹមជាងពាក់កណ្តាលបន្តិច។
- ប្រើចន្ទាសចាប់ដើមជីអង្កាមដាក់ដាំក្នុងរន្ធ កុំអោយវាជំា
ឬបាក់ខូច។
- ពេលដាំបានគ្រប់រន្ធហើយ
យកវាទៅដាក់ក្នុងថាស ឬអាងដែលធំជាងហើយចាក់ទឹកចូលអោយបានត្រឹមពាក់កណ្តាលរន្ធដែលដាំនោះ ជ្រើសរើសយកកន្លែងដែលមានពន្លឺថ្ងៃតិចៗ។
- រង់ចាំរយៈពេល
៧-១០ថ្ងៃ ឬសង្កេតមើលជីអង្កាមថាវាលាស់ត្រួយហើយទើបដាក់ជី។
- រយៈពេល ៣-៤អាទិត្យ វានឹងលូតលាស់ឡើងពេញកញ្ច្រែង
ទើបយើងអាចកាត់យកទៅលក់ ឬញុំបានដូចដែលអ្នកចូលចិត្ត។
*
វិធីធ្វើទឹកជី៖
- យកលាមកប្រចៀវ១គីឡូក្រាមលាយជាមួយទឹក២០លីត្រ
កូរឲ្យសព្វរួចយកទៅហាលថ្ងៃ៣ថ្ងៃ។
-
បន្ទាប់មកយកទឹកជីខាងលើលាយជាមួយទឹក២០លីត្រសម្រាប់ការដាំ។
អត្ថបទដោយ៖
អ៊ាងណ សុផល្លែត
No comments:
Post a Comment