វិធីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាប

» វិធីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាប
* វិធីដាំគឺ៖
- ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ ។
- កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា។
- ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក ។
- ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
- ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់។
- ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។
- កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា។
- រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។
បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. បើដាំបែបនេះ គល់វាមិននីលើគោកទៅហើយទេអី តើវាបានអីដុះ ហើយដុះកូនពីណា?

    ReplyDelete