» វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ
ដោយវិធីធម្មជាតិ
១. ទឹកខ្មេះ: ស្រួលរកទិញទេ
ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។
២. ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ
ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។
៣.
យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ
បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។
៤. យកសាប៊ូដុំតូចៗ
ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក
នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ
វានឹងមិនហ៊ានវារមកឡើយ។
5. សម្អាតផ្ទះឱ្យបានញឹកញាប់។
>វិធីការពារក្អែបចូលផ្ទះ
ដោយវិធីប្រើសារធាតុគីមី៖
1. ថ្នាំសំលាប់សត្វល្អិត Stargle G: ប្រភេទថ្នាំសំលាប់សត្វល្អិត
កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ ។ យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប
និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ ។
2. ប្រើថ្នាំកម្ចាត់សត្វក្អែប DAISO: ថ្នាំនេះមានឈ្មោះ DAISO ជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប
ដោយប្រអប់មានដាក់រូបក្អែប។ យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ
ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។
youtube vr videos on YouTube - vrvideos.cc
ReplyDeleteyoutube vr videos on YouTube. Watch videos related to youtube vr videos from professional youtube vr youtube video to mp3 videographers, including people who create videos, videos and