វិធីសាស្រ្តដាំពោតបារាំង

#វិធីសាស្រ្តដាំពោតបារាំង
*ការរៀបចំដី៖
- ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ៣ដង។
- មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។
- យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី៖
- បើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច។
*ការដាក់ដាំ៖
- គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន។
- ការជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។
- មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ។
- បើយើងដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ។
*ការថែទាំ៖
ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើមពោតបារាំង ជាការស្រេច។ ជាងនេះទៀត បើខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នាយកទៅស្រោចក្បែរចន្លោះដើមវារឹតតែល្អ។
ស្លឹករបស់អូក្រា មានរាងដូចជាម្រាមដៃដែលមានរាងឆែកៗចាប់ពី ៥ ទៅ ៧ឆែក។ អូក្រា មានដើមបែកមែក និងមានកម្ពស់ ១២០សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ។ ផ្ការបស់វាមានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ។
នៅប្រទេសកម្ពុជា ដំណាំអូក្រា ដែលកសិករនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង។ អូក្រា ជាដំណាំប្រភេទថ្មី ដូច្នេះមិនសូវមានសត្វចង្រៃបំផ្លាញនោះទេ។
កសិករ គួរចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់ កាលណាយើង ដាំមិនដូរមុខបន្លែ វាបណ្ដាលឲ្យស៊ាំដី កើតសត្វល្អិត ដូចសាមុនយើងដាំដំណាំប៉េងប៉ោះ ហើយសាក្រោយនេះ យើងដាំពោតបារាំងវិញ ចឹងសត្វល្អិតចង្រៃដែលវាស៊ីប៉េងប៉ោះ វាងាប់បាត់ហើយ ចឹងវាអត់មកស៊ីពោតបារាំង ទៀតទេ។
ផ្លែពោតបារាំង ផ្ដល់ផលក្នុងរយៈពេល ៥០ ទៅ ៦០ថ្ងៃ។ ជាងនេះទៀត ពោតបារាំង អាចលក់ឲ្យទីផ្សារសេដាកនៅភ្នំពេញ ១គីឡូក្រាម ក្នុងតម្លៃ ៥.៥០០រៀល។
ដំណាំពោតបារាំង បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារ ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ ហើយវាជាដំណាំប្រភេទថ្មី និងកំពុងពេញនិយមក្នុងតម្រូវការទីផ្សារនៅកម្ពុជា៕
ឯកសារជំនួយពី៖ អង្គការសេដាក

> អ្នកទាំងអស់គ្នាអាចស្វែងរកអត្ថបទស្តីអំពីកសិកម្ម និងសុខភាពផ្សេងៗនៅក្នុងវេបសាយ sophalleth.blogspot.com បានផងដែរ។

No comments:

Post a Comment