#បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ
ចំណាយតិចចំណេញបានច្រើន មានការពេញនិយមច្រើន
ឲ្យតែបងប្អូនមានខ្ចៅលក់នៅទីផ្សារពិតជាមិនសល់នោះទេ

* ការរៀបចំកន្លែងចិញ្ចឹម៖
- រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
- ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ
- ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក។
* ការរៀបចំចិញ្ចឹម៖
- ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
- ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ  ទុកចោលតយៈពេល២អាទិត្យ
- បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ
- ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ
- ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង
- រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ។

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment