ឈ្មោះវិទ្យាសាស្ត្រ
Peperomia
pellucida Korth
ក្រសាំងទាបច្រើនដុះតាមកុម្ពផ្កា
ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ជី ១៥ ទៅ ៣០ សម មានដើមសថ្លាស្រួយ
បៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និងគ្រាប់ល្អិតៗដូចម្រេច រសជាតិហឺរ ។ ខ្មែរយើងនិយមបរិភោគជាអន្លក់
ឬ ឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទៀបមានអត្ថប្រយោជន៍សម្រាប់សុខភាព សម្រស់ និង
រក្សាជម្ងឺ ដោយសារក្រសាំងទាប មានបរិមាណ Vit C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ
TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់
។
នៅប្រទេសមួយចំនួន
ក្រសាំងទាបត្រូវបានយកមកប្រើ ទម្លាក់ ជាតិខ្លាញ់ក្នុងឈាម Cholesterol ។
ស្លឹកក្រសាំងទាប
យកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល ។
- បំបាត់ជម្ងឺភ្នែក
, កន្ទុយថ្លែន
Glaucoma
-
បន្ថយកម្តៅ កែរលាក , បំបាត់ចុកពោះ
- មហារីកសុដន់
- ជួយបេះដូង
, បញ្ចុះ
ទឹកនោម
- ព្យាបាលរើម
( បុកស្លឹក ជាមួយល្មៀត និង ម្សៅអង្ករ យកទៅ បិទ ទុកចោលមួយយប់ )
-
កែពិស , បុស , កើតមុន
ដោយទប់ស្កាត់ពពួកបាត់តេរី
-
បំបាត់ឈឺសន្លាក់
- ប្រឆាំងរ៉ាឌីកាល់សេរី
ទប់ស្កាត់ជម្ងឺមហារីក
- ស្លឹកក្រសាំងទាបមិនត្រឹម
រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង
(
ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ )
-
ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង ។
បច្ចុប្បន្នមានការផលិតលក់ចេញនៅប្រទេសក្រៅផងដែរ
*** ចំណាំៈ
ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិ
ដល់ការថែរក្សាសុខភាពនិង ជំងឺ ៕
រៀបរៀង
ដោយ ផ្កាយ និស្ស័យ ឯកសារអះអាង
ប្រភពៈ
The Memories
No comments:
Post a Comment