មនុស្សមួយចំនួនបានដឹងរួចហើយអំពី
អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់
ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស
សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។
ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ
មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖
គ្រឿងផ្សំ៖
- គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
- ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)
- ទឹក ៨ ពែងធំ
- គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
- ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)
- ទឹក ៨ ពែងធំ
វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែរ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា ។ ធ្វើបែបនេះវាងាយស្រួលអោយ ជាតិទឹកចេញ ពីដែលស្ងោរ ។
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំង ដែលមានទឹក ហើយដាំវា ។ ពេលដែលទឹកចាប់ផ្តើមពុះ, បន្ថយភ្លើង ហើយរំងាស់វា ប្រហែលជា ១ ម៉ោង រឺ ១ ម៉ោងកន្លះ ។ ទឹកដែលដាំនោះ មានពណ៌បៃតងព្រឿងៗ ។
៥. បន្ថែមស្ករចូល ហើយកូររហូតដល់ វារលាយ ។
៦. បិទភ្លើង យកកន្ត្រង់ រឺ ស្បៃដែលស្អាត មកច្រោះយកតែជាតិទឹក ។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាន នៅពេលដែលអ្នកផឹកវា ។ តែជាការល្អគួរតែ ក្ដៅៗ ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជា ពេញចិត្តកាន់តែខ្លាំង ។

អត្ថប្រយោជន៍របស់វា៖
- ជួយអ្នកដែលកង្វះឈាមក្រហម
- ប្រឆាំងនឹងជំងឺមហារីក
- ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
- ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត
- បណ្តេញជាតិពុល
- ជំងឺទឹកនោមផ្អែម
- ការរំលាយអាហារ
- ការរលាកក្រពះ រឺ ចុកចុងដង្ហើម
- សំពាធឈាមឡើងខ្ពស់
- ជាតិកូឡេស្តេរ៉ូលខ្ពស់
- រោគដេកមិនលក់
- ប្រព័ន្ធសរសៃប្រសាទ
- សំអាតក្នុងរាងកាយ
- សុខភាពស្បែក
- ស្រក់គីឡូ

ដូច្នេះ តើអ្នកនៅចាំអ្វីទៀត
គួរតែសាកល្បងអនុវត្តន៍វា ពីថ្ងៃនេះទៅ ហើយរងចាំមើលពីប្រសិទ្ធភាពរបស់វា ៕
ប្រភពៈ Sao Yoeun
This comment has been removed by a blog administrator.
ReplyDelete