អត្ថប្រយោជន៍នៃរុក្ខឱសថៈ សាលព្រឹក្ស

អត្ថប្រយោជន៍នៃរុក្ខឱសថៈ​ សាលព្រឹក្ស
ឈ្មោះវិទ្យាសាស្ត្រៈ Couroupita guianensis
អំបូរៈ Lecythidaceae
ឈ្មោះក្នុងតំបន់ៈ ណុំញ៉ាន ( ឈ្មោះជាភាសាឡាវ)
ឈ្មោះជាភាសាខ្មែរៈ សាលព្រឹក្ស​

+ ផ្នែកជីវសាស្ត្រ
ប្រភេទរុក្ខជាតិៈ ដើមឈើ
ទីជម្រកៈ គេយកមកដាំនៅតាមវត្តអារាម
អាកាសធាតុៈ ក្តៅសើម
ប្រភេទដីៈ ដីល្បាយខ្សាច់ដីកណ្តេង
អាយុកាលៈ លើស ១០០ ឆ្នាំ
រដូវផ្កាៈ ខែមករា-កុម្ភៈ
រដូវផ្លែៈ ខែមីនា-មេសា
ភាពសម្បូរណ៍ៈ មានតិច
បន្តពូជៈ គ្រាប់

+ ផ្នែកព្យាបាល
ផ្នែកប្រើប្រាស់ៈ​ សំបក
វិធីប្រមូលផលៈ ស្ទោះ​ (ហាលថ្ងៃអោយស្ងួត)
វិធីប្រើៈ ដាំទឹកផឹក
ការព្យាបាលកបនឹងជម្ងឺៈ រាគមួល, គ្រុនចាញ់, កញ្ជ្រឹល
វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកពី ១៥-៣០ ក្នុងមួយថ្ងៃ។
ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។





No comments:

Post a Comment