បច្ចេកទេសការយកថ្នាំជក់មកចធ្វើជាថ្នាំសម្រាប់ការពារពពួកសត្វល្អិត

#បច្ចេកទេសការយកថ្នាំជក់មកចធ្វើជាថ្នាំសម្រាប់ការពារពពួកសត្វល្អិត
១.សមាសធាតុប្រឆាំងនឹងសត្វល្អិត៖
ថ្នាំជក់ មានផ្ទុកសមាសធាតុម៉្យាងឈ្មោះ Alkaloid nicotine ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត និង អាចបណ្ដាលឲ្យសត្វល្អិតពុលងាប់។
២.ផ្នែកប្រើប្រាស់៖
-
ដើម
-
ទង
-
មែក
-
ស្លឹក។
៣.វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ៖
-
ស្ងោរថ្នាំជក់ទម្ងន់ ២,៥ខាំ ជាមួយទឹក ៤ លីត្រ រយៈពេល ២០ នាទី
-
ទុកថ្នាំស្ងោរមួយសន្ទុះឲ្យត្រជាក់ រួចច្រោះយកកាកថ្នាំចេញ
-
បន្ថែមទឹកសាប៊ូម្សៅចំណុះ ២០ លីត្រ 
-
បាញ់លើរុក្ខជាតិ ដែលទទួលរងការបំផ្លាញពីសត្វល្អិត។
៤.ប្រសិទ្ធភាពលើសត្វល្អិត
-
ចៃ
-
ដង្កូវស៊ីស្លឹកស្ពៃ
-
ដង្កូវមេអំបៅ
-
ទាកគួរ
-
កញ្ចែ
-
ដង្កូវស៊ីរូងដើម។
៥.ប្រការគួរជៀសវាង
-
គួររក្សាថ្នាំពុល ឲ្យនៅឆ្ងាយពីមនុស្ស និង សត្វ ដើម្បីជៀសវាងការពុល
-
ពុំគួរប្រមូលផលភ្លាម បន្ទាប់ពីការបាញ់ថ្នាំជក់ គួរទុកពេលឲ្យបាន ១០-១៥ ថ្ងៃ
-
ពុំគួរបាញ់ថ្នាំជក់លើរុក្ខជាតិខ្ពស់ៗ។

ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

No comments:

Post a Comment