វិធីធ្វើជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើម និងស្លឹក

» វិធីធ្វើជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើម និងស្លឹក
* វត្ថុធាតុផ្សំ៖
ការផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹកត្រូវប្រើធាតុផ្សំដូចខាងក្រោម៖
ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង (ពាងចំណុះ២០០លីត្រ)
អាចម៌មាន់ ឬអាចម៌ប្រជៀវដែលពុកផុយស្ងួត ៣គីឡូក្រាម

ទឹកនោមគោ/ក្របី ឬមនុស្ស ១លីត្រ
ទឹកធម្មតា
ជី EM ទឹក ២០ សេសេ
ស្កររងូរ ២០សេសេ
* វិធីធ្វើ៖
ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចចំណុះ ២០០លីត្រ
ដាក់វត្ថុផ្សំទាំងអស់បញ្ចូលគ្នា ក្នុងពាងហើយចាក់ទឹកចូលរហូតដល់លិចធាតុផ្សំទាំងនោះ
ដាក់ពាងធុងជីក្នុងម្លប់ និង គ្របឲ្យជិតល្អ
កូរមួយថ្ងៃ ២ដង ម្តង៥នាទី
ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន។
* វិធីប្រើ៖

យកល្បាយជីខាងលើ១លីត្រលាយជាមួយទឹក១០០លីត្រ រួចស្រោចនៅតាមគល់បន្លែ ឬដំណាំដើម្បីជំនួយស្លឹក និងដើមរបស់វាលូតលាស់បានល្អ។

No comments:

Post a Comment