វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
* ធាតុផ្សំ៖
- ផ្ទី
- បាយ
- ត្រួយ ឬផ្កាស្តៅ
- ចំណីកូនមាន់
* វិធីធ្វើ៖
- ចិញ្ច្រាំផ្ទី
និងត្រួយស្តៅឲ្យម៉ដ្ឋ
- លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០%
និងស្តៅ១០% រួចលាយទឹកបន្តិចផង
* ការប្រើប្រាស់៖
- អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
- ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣
ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
- សម្រាប់ខែភ្លៀង
ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
No comments:
Post a Comment