វិធីដាំត្រកួនធម្មជាតិដោយមិនប្រើប្រាស់ដី

#វិធីដាំត្រកួនធម្មជាតិដោយមិនប្រើប្រាស់ដី
* សម្ភារៈត្រូវមាន៖
- កញ្ច្រែងដែលមានកម្ពស់ប្រមាណ១តឹក
- ផើង ធុង ឬកេសស្នោរដែលអាចដាក់កញ្ច្រែងចូលលបាន​កម្ពស់ប្រមាណ៣តឹក
- អេប៉ុង សម្រាប់ដាក់ដាំគ្រាប់ត្រកួន ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន
- ទឹកស្អាត
- គ្រាប់ត្រកួន។
* វិធីលាយទឹកជី៖
- យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក២០លីត្រ កូរឲ្យសព្វរួចយកហាលថ្ងៃ៣ថ្ងៃ
- យកទឹកនេះ១លីត្រលាយជាមួយទឹក១០លីត្រសម្រាប់ដាំ។

* វិធីដាំ៖
- ត្រាំគ្រាប់ត្រកួនរយៈពេល១យប់
- ដាក់អេប៉ុង ឬស្រកីដូងក្នុងក្នុងកញ្ច្រែង រួចពង្រាយគ្រាប់ត្រកួនលើនោះ
- ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់១តឹកទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់។
- រយៈពេល ២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ។
- រយៈពេលប្រមាណ២-៣សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែ
បានហើយ នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិគ្មានជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

No comments:

Post a Comment